Biden ចុះហត្ថលេខាលើច្បាប់រារាំងក្រុមហ៊ុន Huawei និង ZTE
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ Secure Equipment Act ដែលរារាំងក្រុមហ៊ុនដូចជា Huawei និង ZTE ពីការទទួលបានអាជ្ញាប័ណ្ណបណ្តាញ។ រ៉យទ័របានរាយការណ៍ថាច្បាប់ថ្មីមានន័យថា FCC (គណៈកម្មការទំនាក់ទំនងសហព័ន្ធ) មិនពិចារណាឧបករណ៍បណ្តាញណាដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិបានទេ។ FCC បានកំណត់ជាផ្លូវការថា ZTE និង Huawei ជាការគំរាមកំហែងសន្តិសុខជាតិកាលពីឆ្នាំមុន ដោយបានរកឃើញថាក្រុមហ៊ុនទាំងនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែអាចស្នើសុំអាជ្ញាប័ណ្ណបានដរាបណាក្រុមហ៊ុនទំាងនោះមិនទទួលមូលនិធិពីសហព័ន្ធ។ កាលពីដើមឆ្នាំនេះ FCC បានចាប់ផ្តើមកម្មវិធី “rip and replace” ក្នុងទឹកប្រាក់$1.9 ពាន់លានដុល្លារ ដើម្បីជួយទូរគមនាគមន៍អាមេរិកអោយប្តូរឧបករណ៍ Huawei និង ZTE។ សមាជិកសភា Steve Scalise កាលពីសប្តាហ៍មុនថា “Huawei និង ZTE” ប្រហែលជាក្រុមហ៊ុនលេចធ្លោបំផុត ដោយទិន្នន័យរបស់ជនជាតិអាមេរិកនៅតែដំណើរការលើបណ្តាញទាំងនោះ។ ក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើច្បាប់នេះនៅឡើយទេ ប៉ុន្តែកាលពីរដូវក្តៅមុនបានហៅការកែប្រែដែលបានស្នើឡើងរបស់ FCC ថា “ជាការយល់ច្រឡំ និងជាការដាក់ទណ្ឌកម្មដោយមិនមានមូលដ្ឋានច្បាស់លាស់” ។ លោក […]

Written by Heaur

11/12/2021

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ Secure Equipment Act ដែលរារាំងក្រុមហ៊ុនដូចជា Huawei និង ZTE ពីការទទួលបានអាជ្ញាប័ណ្ណបណ្តាញ។ រ៉យទ័របានរាយការណ៍ថាច្បាប់ថ្មីមានន័យថា FCC (គណៈកម្មការទំនាក់ទំនងសហព័ន្ធ) មិនពិចារណាឧបករណ៍បណ្តាញណាដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិបានទេ។

FCC បានកំណត់ជាផ្លូវការថា ZTE និង Huawei ជាការគំរាមកំហែងសន្តិសុខជាតិកាលពីឆ្នាំមុន ដោយបានរកឃើញថាក្រុមហ៊ុនទាំងនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែអាចស្នើសុំអាជ្ញាប័ណ្ណបានដរាបណាក្រុមហ៊ុនទំាងនោះមិនទទួលមូលនិធិពីសហព័ន្ធ។

កាលពីដើមឆ្នាំនេះ FCC បានចាប់ផ្តើមកម្មវិធី “rip and replace” ក្នុងទឹកប្រាក់$1.9 ពាន់លានដុល្លារ ដើម្បីជួយទូរគមនាគមន៍អាមេរិកអោយប្តូរឧបករណ៍ Huawei និង ZTE។ សមាជិកសភា Steve Scalise កាលពីសប្តាហ៍មុនថា “Huawei និង ZTE” ប្រហែលជាក្រុមហ៊ុនលេចធ្លោបំផុត ដោយទិន្នន័យរបស់ជនជាតិអាមេរិកនៅតែដំណើរការលើបណ្តាញទាំងនោះ។

FILE PHOTO: Huawei founder Ren Zhengfei

ក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើច្បាប់នេះនៅឡើយទេ ប៉ុន្តែកាលពីរដូវក្តៅមុនបានហៅការកែប្រែដែលបានស្នើឡើងរបស់ FCC ថា “ជាការយល់ច្រឡំ និងជាការដាក់ទណ្ឌកម្មដោយមិនមានមូលដ្ឋានច្បាស់លាស់” ។ លោក Joe Biden ត្រូវបានគេរំពឹងថានឹងនិយាយជាមួយមេដឹកនាំចិន Xi Jinping នៅក្នុង “កិច្ចប្រជុំកំពូលតាមអនឡាញ” ដែលត្រូវបានកំណត់ជាបណ្តោះអាសន្ននៅថ្ងៃចន្ទក្រោយ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …