ក្រុមហ៊ុន Huawei បានណែនាំMonitor ម៉ូដែលថ្មីមួយ All-in-One ដែលមានឈ្មោះថា MateStation X ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងម៉ូឌែលម៉ូនីទ័រ MateView ​ ហើយវាក៏មានភាពទាក់ទាញនិងចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅផងដែរ។ ម៉ូនីទ័រនេះអាចដែលដំណើរការបានយ៉ាងពេញលេញជាមួយទូរស័ព្ទនិងថេប្លេតរបស់ Huawei ហើយអាចគាំទ្រមុខងារពហុអេក្រង់ទៀតផង។

MateStation X មានពីរស៊េរីគឺ AMD Ryzen 5 5600H និង Ryzen 7 5800H ។ ប្រព័ន្ធដំណើរការទាំងពីរភ្ជាប់មកជាមួយស្ថាបត្យកម្ម Zen 3 ដែលបង្កើតឡើងដោយ AMD ។

ម៉ូឌែលដែលភ្ជាប់មកជាមួយរ៉េមទំហំ ២ គុណ ៨ ជីកាបៃ DDR4 និងអង្គផ្ទុកទិន្នន័យ 512GB​ មានឧបករណ៍បំពងសម្លេង ២ គុណ ៥ វ៉ាត់និងឧបករណ៍បំពងសំឡេង ១០ វ៉ាត់។ លើសពីនេះឧបករណ៍នេះមានកាមេរ៉ាទំហំ ១ មេហ្គាភិចសែល 720p HD សម្រាប់ការហៅវីដេអូ។

ឧបករណ៍ដែលមានរន្ធType-C USB 3.2 Gen 1ចំនួន១ និង  Type-A USB 3.2 ចំនួន២, Wi-Fi 6, Bluetooth 5.1 និងរន្ធដោតកាស៣.៥ ម.ម, ហើយភ្ជាប់មកជាមួយក្តារចុចឥតខ្សែជាមួយឧបករណ៍អានស្នាមម្រាមដៃនិងMouse Huawei AF30 ។ វា ត្រូវបានកំណត់ក្នុងតម្លៃ ១៥៤៩ ដុល្លារ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports