ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei ហាក់មិនមានការអាក់អន់ចិត្តចំពោះការធ្លាក់ចុះនៃការលក់ស្មាតហ្វូននាពេលថ្មីៗនេះទេ​​​​​ ហើយទោះបីជាមានការលំបាកដោយសារសង្គ្រាមនយោបាយនិងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏Huaweiជឿជាក់ថាការវិលត្រឡប់មកដឹកនាំឧស្សាហកម្មវិញគឺគ្រាន់តែជាពេលវេលាប៉ុណ្ណោះ។

ការគំនិតបែបនេះបានមកពីលោក Guo Ping ដែលជាប្រធានក្រុមហ៊ុនដោយបានធលើកឡើងនៅក្នុងជំនួបជាមួយបុគ្គលិក។ យោងតាមរូបលោកដដែល បានទទួលថាក្រុមហ៊ុនបច្ចុប្បន្នកំពុងជាប់ក្នុងស្ថានភាពស្មុគស្មាញ៖ ក្រុមហ៊ុនអាចបង្កើតបន្ទះឈីបដែលមានទំហំតូចនិងសន្សំសំចៃច្រើន ដើម្បីជំរុញទីផ្សារទៅថៃ្ងខាងមុខ ប៉ុន្តែHuawei ​បែបជាមិនអាចស្វែងរកដៃគូដែលចាប់អារម្មណ៍ ដើម្បីការចរចាបាននោះទេ។

ទោះយ៉ាងណាលោក Guo Ping ​នៅតែមានសុទិដ្ឋិនិយម ហើយជឿជាក់ថាស្ថានការណ៍នឹងវិលត្រលប់មកវិញ។ គាត់និយាយថា“ ក្រុមហ៊ុន Huawei នឹងបន្តមាននៅក្នុងវិស័យទូរស័ព្ទចល័តជាមួយនឹងការបន្តភាពរីកចម្រើនក្នុងការផលិតបន្ទះឈីប និងអាចដំណើមយកតំណែងក្រុមហ៊ុនស្មាតហ្វូនកំពូលរបស់ខ្លួនមកវិញផងដែរ ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports