សេចក្តីរាយការណ៍ពីគេហទំព័រ UploadVR បានរាយការណ៍ថា ក្រុមហ៊ុន HTC អាចនឹងកំពុងតែសាកល្បងនូវកាស Vive virtual reality headsets រួមទាំងឧបករណ៍តាមដានមាត់ផងដែរ(lip tracker)។
ក្រុមហ៊ុន HTC បានបង្ហើបនូវសេចក្តីប្រកាសរបស់ខ្លួននៅលើគណនីVive Twitterរបស់ខ្លួនកាលពីសប្តាហ៍មុន។ កាលពីម្សិលមិញនេះ ក៏មានការបង្ហោះរូបភាពនៃឧបករណ៍មួយ ដែលគេអោយហៅថា hinged product ដែលក្រុមហ៊ុនHTC បានកំពុងសាកល្បង ព្រមទំាំងរូបភាពនៃឧបករណ៍តាមដានបបូរមាត់ផងដែរ។

យោងតាម Road to VR បានឱ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនHTC បានកំពុងប្រើម៉ូឌុលសម្រាប់ការស្រាវជ្រាវនិងពិសោធន៍ រួមជាមួយនឹងបច្ចេកវិទ្យាតាមដានភ្នែករបស់ក្រុមហ៊ុន HTC ដែលបានបញ្ចូលទៅក្នុងឧបករណ៍ Vive Pro Eye។ វានឹងអាចផ្តល់នូវរូបភាពដំបូងនៃការតាមដានមុខមាត់ពេញលេញនៅក្នុង VR ។
មុខងរតាមដានចលនាដៃ, មុខនិងភ្នែក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្តើតនូអាវតា ដែលផ្លាស់ប្តូរ និងធ្វើចលនាដូចនឹងលក្ខណៈធម្មជាតិ ដែលអាចដំណើរការនៅក្នុង VR ។ កាសស្តាប់ត្រចៀករបស់ HTC Vive និង Oculus Rift និង Quest ផ្តល់ជូននូវរបៀបតាមតាមដានដៃ(hand tracking) ប៉ុន្តែការតាមដានមុខ (face tracking ) អាចបង្ហាញពីគុណប្រយោជន៍តាមរយៈការកំណត់settings នៅក្នុងVR។
ក្រុមហ៊ុន HTC មិនបានបញ្ជាក់ច្បាស់ទេថា ពេលវេលានៃការចេញផ្សាយឧបករណ៍តាមដានបបូរមាត់របស់ខ្លួនជាសាធារណៈនៅឡើយទេ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube