ស្មាតហ្វូនចុងក្រោយរបស់ hTc គឺចេញកាលពីខែធ្នូ ឆ្នាំមុន ប៉ុន្មានបើនិយាយអំពីស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុននេះវិញគឺយើងមិនបានឃើញគេបញ្ចេញយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងអាចនឹងផ្លាស់ប្តូរនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះក្រុមហ៊ុននេះកំពុងរៀបចំព្រឹត្តិការណ៍សម្ពោធនៅថ្ងៃទី 28 ខែមិថុនា វាក៏ជាពេលដែលយើងអាចឃើញទូរស័ព្ទ HTC ថ្មី។ ផ្អែកលើពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ ស្មាតហ្វូននាពេលខាងមុខរបស់ HTC នឹងផ្តោតលើ VR និង AR ដែលជាការរួមបញ្ចូលយ៉ាងអស្ចារ្យជាមួយនឹងវេទិកាប្រភពបើកចំហរ (open-source metaverse platform) ផ្ទាល់ខ្លួនរបស់ HTC ដែលមានឈ្មោះថា Viveverse ។ ទូរស័ព្ទនេះត្រូវបានគេសន្មត់ថានឹងចេញលក់នៅខែមេសា ប៉ុន្តែវាត្រូវបានរារាំងដោយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

មិនមានអ្វីផ្សេងទៀតត្រូវបានគេដឹងអំពីឧបករណ៍ HTC នាពេលខាងមុខទេ លើកលែងតែថាវានឹងមានការរួមបញ្ចូលជាមួយកាស Vive Flow VR ហើយវាអាចមានមុខងារ augmented reality app support។ HTC ត្រូវបានគេរាយការណ៍ថាបានចាប់ដៃគូជាមួយក្រុមហ៊ុន Taiwan Mobile, Chunghwa Telecom និង FarEasTone ដើម្បីផ្តល់ជូននូវស្មាតហ្វូនថ្មី និងសមត្ថភាពដ៏អស្ចារ្យទៅកាន់អ្នកគាំទ្រចាស់ៗរបស់ពួកគេ។
ប្រពភ៖ GSMArena