ថ្ងៃនេះនៅឯពិព័រណ៍ CES ក្រុមហ៊ុន HP កំពុងប្រកាសធ្វើបច្ចុប្បន្នភាពកំុព្យូទ័រ Elite Dragonfly ដែលជាកំុព្យូទ័រជួយដល់អ្នកធ្វើអាជីវកម្ម ជាមួយការអាប់ដេតម៉ូឌែលG2 និងកំុព្យូទ័រ Dragonfly Max ថ្មី។ កុំព្យូទ័រយួរដៃទាំងពីរនឹងរួមបញ្ចូលទាំងប្រព័ន្ធដំណើរការជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Intel ជំនាន់ទី ១១ ហើយការភ្ជាប់ជម្រើស 5G ដែលអាចជ្រើសរើសបាន និងបន្ថែមជម្រើសពណ៌ខ្មៅ។

ទាំង Dragonfly G2 ទំហំ ១៣.៣ អ៊ីញនិង Dragonfly Max នឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការរបស់ Intel ជំនាន់ទី ១១ ដោយ i3 មានតែនៅកំុព្យូទ័រG2ទេ។ ខណៈដែល i5 និង i7 គឺក្រុមហ៊ុនបំពាក់នៅលើទាំងពីរ ហើយកំុព្យូទ័រទំាំងពីរនេះក៏អាចត្រូវបានតំឡើងរ៉េមរហូតដល់ ៣២ ជីកាបៃនិងអង្គផ្ទុកទិន្នន័យរ 2TB នៃ M.2 SSDម៉ូ។ ឌែលទាំងពីរក៏នឹងរួមបញ្ចូលនូវរន្ធសាកថ្ម USB 3.1 តែមួយ, រន្ធ USB-C Thunderbolt ៣, រន្ធ HDMI 1.4b និងស៊ីម Nano ។

កន្លែងដែលម៉ូឌែលពិតជាខុសគ្នាគឺស្ថិតនៅក្នុងការបង្ហាញរូបសណ្ឋាន(display configurations)និង។ Dragonfly Max មានអេក្រង់ទំហំ ១៣,៣ អ៊ីញប្រភេទ HD (១៩២០ x ១០០) ប៉ុណ្ណោះ។ ខណៈពេលដែលអ្នកអាចកំណត់ Dragonfly G2 ជាមួយនឹងបន្ទះ HD ឬ 4K ។ Dragonfly Max ក៏នឹងរួមបញ្ចូល webcam ទំហំ ៥ មេហ្គាភិចស៊ែល។ ចំណែកឯ G2 មានទំហំ ១,២ មេហ្គាភិចស៊ែ។ កំុព្យូទ័រទំាងមានបច្ចេកវិទ្យាHP’s privacy-oriented screen ដែលអាចអោយអ្នកដទៃដែលឆ្លង់កាត់ មិនអាចលួចមើលអ្វីដែលអ្នកកំពុងធ្វើ។ ក្រុមហ៊ុន HP និយាយថាខ្លួនរំពឹងថាទាំង Dragonfly G2 និង Max នឹងមានវត្តមាននៅក្នុងខែមករាប៉ុន្តែក្រុមហ៊ុនមិនទាន់ប្រកាសព័ត៌មានលម្អិតអំពីតម្លៃនៅឡើយទេ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube