របៀបប្រើ Quick Note នៅក្នុង MacOS Monterey
Quick Note ត្រូវបានណែនាំជាលើកដំបូងជាមួយ iPadOS 15 ដែលអនុញ្ញាតឱ្យអ្នកអាចកត់ចំណាំបានយ៉ាងងាយស្រួលទោះក្នុងពេលដែលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀតនៅលើ Mac របស់អ្នកក៏ដោយ។

Written by Vichea

05/16/2022

Apple បាននាំយកមុខងារថ្មីៗមួយចំនួនមកជាមួយ MacOS Monterey រួមទាំងការអាប់ដេត Safari និងជម្រើសក្នុងការប្រើប្រាស់ Shortcuts ជាដើម។ មុខងារងាយស្រួលមួយទៀតគឺសមត្ថភាពក្នុងការប្រើប្រាស់ Quick Note ជាមួយកម្មវិធី Notes។

Quick Note ត្រូវបានណែនាំជាលើកដំបូងជាមួយ iPadOS 15 ដែលអនុញ្ញាតឱ្យអ្នកអាចកត់ចំណាំបានយ៉ាងងាយស្រួលទោះក្នុងពេលដែលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀតនៅលើ Mac របស់អ្នកក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកអាចចាប់ផ្តើមការកត់ចំណាំថ្មីដោយប្រើផ្លូវកាត់ (shortcut) ជាមួយក្តារចុច ឬ Hot Corner ហើយវាក៏បង្កភាពងាយស្រួលក្នុងការរក្សាទុកតំណភ្ជាប់ និងបង្កើតការ highlights ជាប់លាប់នៅពេលអ្នកប្រើ Safari ។

របៀបបង្កើត Quick Note

អ្នកមានវិធីងាយៗមួយចំនួនដើម្បីបង្កើត Quick Note ថ្មី ខណៈពេលកំពុងបំពេញកិច្ចការណាមួយនៅលើ Mac របស់អ្នក។

ជម្រើសទី 1៖ ប្រើផ្លូវកាត់ក្តារចុច Fn + Q។ វាបើកការកត់ចំណាំទទេដែលត្រៀមរួចជាស្រេចសម្រាប់អ្នកអាចសរសេរការគិត ឬគំនិតរបស់អ្នកបានភ្លាមៗ។

ជម្រើសទី 2៖ ផ្លាស់ទី cursor របស់អ្នកទៅ Hot Corner។ ប្រសិនបើអ្នកមិនបានតំឡើងផ្លូវកាត់សម្រាប់ Hot Corner ក្រោមខាងស្តាំរបស់អ្នកទេ នោះនៅពេលដែលអ្នកដំឡើងកំណែទៅ MacOS Monterey វានឹងបន្ថែមដោយស្វ័យប្រវិត្តសម្រាប់ Quick Note។

ដើម្បីពិនិត្យ ឬផ្លាស់ប្តូរទីតាំង សូមចូលទៅកាន់ System preferences > Desktop and screen saver > Hot corners ជាការស្រេច។

នៅពេលដែល Quick Note លេចឡើង អ្នកអាចផ្លាស់ទីវាទៅកន្លែងណាដែលអ្នកចូលចិត្តនៅលើអេក្រង់របស់អ្នក។ អ្នកក៏អាចប្តូរទំហំវាដោយអូសចូល ឬចេញពីជ្រុង ឬគែម។

ជាការពិតណាស់ អ្នកក៏អាចបង្កើត Quick Note ដោយផ្ទាល់នៅក្នុងកម្មវិធី Notes ប្រសិនបើអ្នកចូលចិត្ត។ ជ្រើសរើស Quick note នៅខាងឆ្វេង ហើយជ្រើសរើសប៊ូតុង Create a new note នៅក្នុង toolbar ជាការស្រេច។

របៀបរក្សាទុកតំណ (link) ក្នុង Safari ទៅជា Quick Note

នៅពេលអ្នកប្រើ Safari អ្នកក៏អាចបង្កើត Quick Note យ៉ាងងាយស្រួលនៅទីនោះផងដែរ។ វាមានប្រយោជន៍ប្រសិនបើអ្នកចង់រក្សាទុកគេហទំព័រ ឬទំព័រដែលអ្នកកំពុងទស្សនា។

ដើម្បីរក្សាទុកតំណទៅគេហទំព័រ សូមជ្រើសរើសប៊ូតុងចែករំលែក(Share)នៅក្នុងរបារឧបករណ៍ (toolbar) ហើយជ្រើសរើស New quick note ឬ Add to quick note។ នោះវារក្សាទុកតំណភ្ជាប់ (link) សម្រាប់ទៅកាន់គេហទំព័រដែលមានឈ្មោះទំព័រ ឬអត្ថបទ។

របៀបរក្សាទុកមាតិកានៅក្នុង Safari ទៅជា Quick Note

មុខងារដ៏អស្ចារ្យមួយទៀតសម្រាប់ Safari គឺថាអ្នកអាច highlight និងរក្សាទុកមាតិកាទៅក្នុង Quick Note បាន។ វាបង្កើតការ highlight ជាប់រហូត ដូច្នេះនៅពេលអ្នកចូលមើលគេហទំព័រឡើងវិញ អត្ថបទនឹងនៅតែ highlight សម្រាប់អ្នក។

ជំហានទី 1៖ ជ្រើសរើសមាតិកានៅលើទំព័រដែលអ្នកចង់រក្សាទុកដោយអូស cursor របស់អ្នកឆ្លងកាត់វា។

ជំហានទី 2៖ ចុចកណ្ដុរស្ដាំ(Right-click) ហើយជ្រើសរើស New quick note ឬ Add to quick note។

ជំហានទី 3៖ កត់ចំណាំនឹងបង្ហាញអត្ថបទដែលអ្នកបានជ្រើសរើសក្នុងសម្រង់មួយ និងតំណភ្ជាប់ទៅកាន់គេហទំព័រនោះ។

នៅពេលអ្នកទស្សនាទំព័រនោះឡើងវិញ អ្នកនឹងឃើញរូបភាពតូចនៃ Quick Note លេចឡើង ហើយអត្ថបទដែលបានជ្រើសរើសនឹងនៅតែត្រូវបាន highlighted។

របៀបប្រើ Quick Note ចុងក្រោយរបស់អ្នកជានិច្ច

មុខងារមួយរបស់ Quick Note ដែលអ្នកប្រហែលជាចង់កែតម្រូវគឺត្រូវបន្តកំណត់ត្រាចុងក្រោយជានិច្ច។ ឧទាហរណ៍ ប្រសិនបើអ្នកមានកំណត់ចំណាំជាមួយគេហទំព័រសម្រាប់ការស្រាវជ្រាវ អ្នកអាចបន្តបន្ថែមទៅ Quick Note ដដែលជាជាងបង្កើតថ្មីមួយរាល់ពេល។

ជំហានទី 1៖ បើកកម្មវិធី Notes ។

ជំហានទី 2៖ ចូលទៅកាន់ Notes > Preferences ពី menu bar ។

ជំហានទី 3៖ ធីកប្រអប់សម្រាប់បន្តកំណត់ត្រារហ័សចុងក្រោយ។

ប្រសិនបើអ្នកប្តូរចិត្តនៅពេលក្រោយ សូមត្រលប់ទៅកន្លែងដដែលនេះ ហើយដោះធីកប្រអប់។ បន្ទាប់មក អ្នកនឹងឃើញ Quick Note ថ្មីរៀងរាល់ពេល។

របៀបមើល Quick Notes របស់អ្នក

Quick Notes ទាំងអស់ដែលអ្នកបង្កើតគឺស្ថិតនៅក្នុងកម្មវិធី Notes។ ជ្រើសរើស Quick Notes នៅខាងឆ្វេង ហើយអ្នកនឹងឃើញកំណត់ចំណាំរបស់អ្នកនៅខាងស្តាំ។ ប្រសិនបើអ្នក sync កម្មវិធី Notes ជាមួយ iPhone ឬ iPad របស់អ្នក អ្នកនឹងឃើញពួកវានៅកន្លែងតែមួយនៅលើឧបករណ៍ទាំងនោះផងដែរ។

អ្នកអាចកែសម្រួល លុប បន្ថែមរូបភាព និងបញ្ចូលតារាងក្នុង Quick Note ដូចកត់ចំណាំផ្សេងទៀតដែរ។

ប្រភព៖ DigitalTrends

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …