របៀប Print ឯកសារលើ Chromebook
គួរបញ្ជាក់ដែរថា ប្រព័ន្ធ Cloud Print ដែលមានភាពងាយស្រួលក្នុងការ Print ដោយភ្ជាប់ឧបករណ៍ cloud-connected ណាមួយនោះត្រូវបានដកចេញពី Google ក្នុងឆ្នាំ 2020។

Written by Vichea

05/30/2022

Chromebooks របស់ Google គឺភាគច្រើនពឹងផ្អែកលើសេវាកម្មអនឡាញ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវការការ Print តាមរបៀបចាស់ៗមួយចំនួនដើម្បីប្រើជាមួយ Chromebooks របស់អ្នកផងដែរ។ ការ Print ពី Chromebook មានភាពងាយស្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួននៅមិនទាន់ច្បាស់ថាត្រូវចាប់ផ្តើមដោយរបៀបណានោះទេ ព្រោះវាមានភាពស្មុគស្មាញ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធ Cloud Print ដែលមានភាពងាយស្រួលក្នុងការ Print ដោយភ្ជាប់ឧបករណ៍ cloud-connected ណាមួយនោះត្រូវបានដកចេញពី Google ក្នុងឆ្នាំ 2020។ នេះមានន័យថាម៉ាស៊ីន Print ចាស់ៗមួយចំនួនប្រហែលជាមិនអាច Print ពី Chromebook បានទៀតនោះទេ។ ដូច្នេះមុនពេលទិញម៉ាស៊ីនបោះពុម្ព ជាពិសេសម៉ាស៊ីនដែលប្រើរួចនោះ សូមប្រាកដថាវាត្រូវគ្នាជាមួយ ChromeOS ។ នេះជាតំណរភ្ជាប់ដែល Google បង្ហាញអំពីម៉ាស៊ីនដែលអាចដំណើរការជាមួយ ChromeOS បាន។

បន្ថែមម៉ាស៊ីនបោះពុម្ពឥតខ្សែថ្មីៗ

ប្រសិនបើអ្នកមានម៉ាស៊ីនបោះពុម្ពស៊េរីថ្មីៗដែលអាចភ្ជាប់ទៅអ៊ីនធឺណិតបាន អ្នកគួរតែអាច Add វាដោយផ្ទាល់ទៅ Chromebook របស់អ្នកដោយមិនចាំបាច់ត្រូវការសេវាកម្មបន្ថែមនោះទេ។

ដំបូង ត្រូវប្រាកដថាម៉ាស៊ីនបោះពុម្ពនោះបើក និងភ្ជាប់ទៅបណ្តាញ Wi-Fi ដូចគ្នាជាមួយកុំព្យូទ័ររបស់អ្នក។ វិធីក្នុងការភ្ជាប់ម៉ាស៊ីនបោះពុម្ពទៅ Wi-Fi គឺប្រែប្រួលទៅតាមម៉ូដែលនីមួយៗ ប៉ុន្តែជាទូទៅវាមានជម្រើស “Wi-Fi” ឬ “អ៊ីនធឺណិត” នៅកន្លែងណាមួយនៅលើអេក្រង់របស់ម៉ាស៊ីនបោះពុម្ពនោះ ដែលវាអាចជារូបតំណាងនៅលើអេក្រង់ ឬជាជម្រើសនៅក្នុង Settings។ ខាងក្រោមនេះជាវិធីភ្ជាប់ដំណើរការ។

ត្រូវប្រាកដថាម៉ាស៊ីនបោះពុម្ពរបស់អ្នកភ្ជាប់ទៅអ៊ីនធឺណិត ហើយ។ នេះជាអ្វីដែលត្រូវធ្វើបន្ទាប់៖

  • ចុចលើនាឡិកានៅជ្រុងខាងស្តាំខាងក្រោមនៃអេក្រង់ Chromebook របស់អ្នក។ បន្ទាប់មកចុចលើរូបតំណាងរាងពងក្រពើ(gear-shaped icon) ដើម្បីបើកការកំណត់របស់វា។
  • វាយបញ្ចូលពាក្យ Print ទៅក្នុងប្រអប់ស្វែងរកនៅផ្នែកខាងលើនៃបន្ទះការកំណត់(settings panel) បន្ទាប់មកជ្រើសរើស Add printer ពីម៉ឺនុយ drop-down ។
  • ចុចលើឈ្មោះម៉ាស៊ីនបោះពុម្ពរបស់អ្នកនៅក្នុងបញ្ជីដែលបង្ហាញ ហើយចុចប៊ូតុង Set up ដើម្បីបញ្ចប់ការភ្ជាប់។
  • វាអាចទៅរួចដែលថាម៉ាស៊ីនបោះពុម្ពចាស់ៗមួយចំនួនអាចមានក្នុងបញ្ជី ប៉ុន្តែប្រហែលជាមិនអាច configure ដោយស្វ័យប្រវត្តិទេ។ អ្នកអាចព្យាយាមបញ្ចូលឈ្មោះក្រុមហ៊ុនផលិត និងម៉ូដែលនៅក្នុង pop-up box ដែលលេចឡើង។ ប្រសិនបើវាមិនដំណើរការទេ អ្នកនឹងត្រូវបញ្ចូលវាដោយដៃ (manually)។
បន្ថែមម៉ាស៊ីនបោះពុម្ពឥតខ្សែចាស់ៗ

ប្រសិនបើម៉ាស៊ីនបោះពុម្ពរបស់អ្នកមិនបង្ហាញក្នុងបញ្ជីខាងលើទេ នោះអ្នកត្រូវចុចលើប៊ូតុង Add printer ។

  • ដាក់ឈ្មោះម៉ាស៊ីនបោះពុម្ពអ្នកទៅតាមចិត្តរបស់អ្នក ។
  • បញ្ចូល (IP address) របស់វាទៅក្នុងប្រអប់Address ។ (ជាធម្មតាអ្នកអាចស្វែងរក IP address នៅកន្លែងណាមួយនៅក្នុងម៉ឺនុយបង្ហាញរបស់ម៉ាស៊ីនបោះពុម្ព។ សូមព្យាយាមរកមើលនៅក្នុងការកំណត់(settings)របស់វារួចចូលទៅផ្នែក about network ឬ wireless configuration ។
  • ទុក​កន្លែង Protocol និង Queue តាមសភាពដើម ហើយ​ចុច​ប៊ូតុង ​Add ​ពណ៌​ខៀវជាការស្រេច បន្ទាប់មកវាយបញ្ចូលឈ្មោះក្រុមហ៊ុនផលិតម៉ាស៊ីនបោះពុម្ពរបស់អ្នក (ឧ. “HP”) និងម៉ូដែល (ឧ. “Officejet Pro 8600”)។ ហើយចុចប៊ូតុង Add ពណ៌ខៀវ នៅពេលអ្នកធ្វើវារួចរាល់។
ភ្ជាប់ម៉ាស៊ីនបោះពុម្ព ទៅនឹង Chromebook របស់អ្នក

ប្រសិនបើអ្នកកំពុងប្រើម៉ាស៊ីនបោះពុម្ពចាស់ៗដែលមិនមានអ៊ីនធឺណិត ឬមានអ៊ីនធឺណិតក៏ដោយ ប៉ុន្តែអ្នកមានបញ្ហាក្នុងការតភ្ជាប់វាដោយដៃ (manually) ដូចដែលបានពិពណ៌នាខាងលើ សូមកុំបារម្ភ។ អ្នកអាចភ្ជាប់ម៉ាស៊ីនបោះពុម្ពរបស់អ្នកទៅ Chromebook ដោយប្រើខ្សែ USB ។

  • ដោតខ្សែចូលទៅក្នុងម៉ាស៊ីនបោះពុម្ពរបស់អ្នក ហើយបន្ទាប់មកដោតចុងម្ខាងទៀតចូលទៅក្នុង Chromebook របស់អ្នក។ (អ្នកប្រហែលជាត្រូវការអាដាប់ទ័រ(adapter) អាស្រ័យលើប្រភេទខ្សែដែលអ្នកមាន និងប្រភេទរន្ធដែល Chromebook របស់អ្នកមាន។)
  • អ្នកអាចទទួលបានការជូនដំណឹងលេចឡើងដែលស្នើឱ្យអ្នកធ្វើការ configure ម៉ាស៊ីនបោះពុម្ពអ្នក។ ចុចលើផ្ទាំងលោតឡើង បន្ទាប់មកជ្រើសរើស Add Printer ហើយធ្វើតាមការណែនាំ។
  • បើមិនដូច្នេះទេ បើកការកំណត់(settings) ក្នុង Chromebook របស់អ្នក ហើយវាយ ” print ” ទៅក្នុងប្រអប់ស្វែងរក។
  • ជ្រើសរើស Printing ។
  • ចុចលើឈ្មោះម៉ាស៊ីនបោះពុម្ពរបស់អ្នក ហើយចុចប៊ូតុង Add ពណ៌ខៀវ ដើម្បីបញ្ចប់។

ឥឡូវនេះគ្រាន់តែចុច Ctrl-P ឬរកមើលពាក្យ Print នៅក្នុងកម្មវិធីណាមួយដែលអ្នកចង់ Print នោះវានឹង Print ឲ្យអ្នកតែម្ដង។ (ចំណាំ៖ នៅក្នុងប្រអប់ Print ដែលបង្ហាញឡើង អ្នកប្រហែលជាមិនឃើញឈ្មោះម៉ាស៊ីនបោះពុម្ពរបស់អ្នកភ្លាមៗនៅក្នុងប្រអប់ Destination ទេ។ ប្រសិនបើអ្នកជួបរឿងបែបនេះ អ្នកអាចចុចក្នុងប្រអប់ ហើយប្រសិនបើអ្នកនៅតែមិនឃើញ Printer របស់អ្នកទៀត ចុចលើ See More.. អ្នកគួរតែឃើញម៉ាស៊ីនបោះពុម្ពរបស់អ្នកនៅទីនោះ។)

ប្រភព៖ TheVerge

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles