តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ដើម្បីសាកល្បងមុខងារ និងការផ្លាស់ប្តូរថ្មីទាំងអស់ដែលមានលើ iOS ចុងក្រោយបំផុតដូចជា iPhone Lock Screen ដែលអាចប្ដូរតាមបំណង ការជូនដំណឹងដែលបានជួសជុលឡើងវិញ ប៊ូតុង undo និងការកែសម្រួលសម្រាប់ Messages និងច្រើនទៀត។ សូមធ្វើតាមវិធីខាងក្រោមដើម្បីទទួលបាន iOS 16 ទាន់ពេល ជាមួយនឹងជំនាន់បេតាឥឡូវនេះ។
សូមចាំថា iOS 16 developer beta មិនត្រូវបានបម្រុងទុកសម្រាប់ប្រើនៅលើឧបករណ៍ចម្បងដូចជា iPhone ឬ iPad របស់អ្នកនោះទេ។ ព្រោះថាបញ្ហាដំណើរការ និងកំហុសអាចនឹងកើតមានឡើងជាយថាហេតុ ជាពិសេសវាជាជំនាន់សាកល្បងដំបូង។

បេតាដំបូងមកជាមួយទំហំប្រហែល 3 GB ។
ប្រសិនបើអ្នកមិនចាប់អារម្មណ៍ចុះឈ្មោះធ្វើជា Apple Developer ដើម្បីទទួលបានការចូលប្រើ iOS 16 beta ទេ អ្នកអាចរង់ចាំការសាកល្បងសាធារណៈឥតគិតថ្លៃមកដល់។ វានឹងមកដល់ក្នុងខែកក្កដាខាងមុខនេះ។
របៀបទទួលបាន iOS 16
ដំឡើងកំណែបែតារបស់អ្នកអភិវឌ្ឍន៍ (developer beta) iOS
ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះជា Apple Developer ទេ អ្នកត្រូវធ្វើវា ($99/ឆ្នាំ)។
- ធ្វើការ backup iPhone ឬ iPad របស់អ្នកជាការសំខាន់ក្នុងករណីដែលអ្នកចង់ឬត្រូវការទម្លាក់ទៅ iOS 15 វិញ (Apple ផ្ដល់យបល់ឱ្យធ្វើការ backup ក្នុងទុក Mac ឬ PC របស់អ្នក)
- នៅលើ iPhone ឬ iPad សូមចូលទៅកាន់គេហទំព័រអ្នកអភិវឌ្ឍន៍របស់ Apple (Apple’s Developer website)
- ចុចលើរូបតំណាងបន្ទាត់ពីរ (two-line icon) នៅជ្រុងខាងឆ្វេងខាងលើ sign in ប្រសិនបើអ្នកមិនទាន់ចូល Account របស់អ្នក
- ចុចលើរូបតំណាងបន្ទាត់ពីរម្តងទៀតនៅជ្រុងកំពូលខាងឆ្វេង ជ្រើសរើសការទាញយក (Downloads)
- អូសចុះក្រោម ហើយចុចលើ Install Profile នៅជាប់នឹង iOS 16 beta ឬ iPadOS 16 beta
- ចុចលើ Allow ដើម្បីទាញយក profile ចុច Close
- ចូលទៅកាន់ Settings នៅលើឧបករណ៍របស់អ្នក ហើយចុចលើ Profile Downloaded នៅជិតផ្នែកខាងលើ
- ចុចលើ Install នៅជ្រុងខាងស្តាំខាងលើ – បញ្ចូលលេខសម្ងាត់របស់អ្នកប្រសិនបើចាំបាច់
- អានកិច្ចព្រមព្រៀងយល់ព្រម បន្ទាប់មកចុច Install ពីរដងទៀត។
- iPhone ឬ iPad របស់អ្នកនឹងរំលឹកអ្នកឱ្យ restart ដើម្បីបញ្ចប់ការផ្លាស់ប្តូរ
- បន្ទាប់ពីវា reboots រួច សូមត្រលប់ទៅការ Settings > General > Software update
- អ្នកគួរតែឃើញមានប្រព័ន្ធប្រតិបត្តិការ iOS 16 នៅទីនោះ សូមចុច Download and Install
- នៅពេលដែល iOS 16 ត្រូវបានដំឡើង Apple និយាយថាទៅកាន់ Settings > Privacy & Security ដើម្បីបើកមុខងារ Developer Mode ថ្មី ប្រសិនបើអ្នកកំពុងធ្វើការបង្កើតកម្មវិធី។
នេះជារបៀបដំឡើងនៅលើ iPhone ដោយផ្ទាល់៖





ឥឡូវនេះ អ្នកគួរតែត្រៀមខ្លួនដើម្បីសាកល្បងបេតាហើយ!
នេះជារបៀបស្វែងរក មុខងារថ្មី (Developer Mode) ដែល Apple ណែនាំឱ្យបើក (អាចប្រើបានតែបន្ទាប់ពីដំឡើង iOS 16 ប៉ុណ្ណោះ)៖

Apple និយាយថា “ប្រសិនបើអ្នកកំពុងបង្កើតកម្មវិធីសម្រាប់ផលិតផល Apple នោះ Developer Mode អនុញ្ញាតឱ្យអ្នកប្រើមុខងារដែលទាមទារសម្រាប់ការអភិវឌ្ឍន៍។ នៅពេលដែល Developer Mode ត្រូវបានបើក សុវត្ថិភាពឧបករណ៍របស់អ្នកនឹងត្រូវបានកាត់បន្ថយ។”
ប្រភព៖ 9to5Mac