ថ្ងៃនេះ CFU E-Sport League Cambodia បន្តណែនាំពី មួយប្រភេទទៀត នោះគឺHome Behind។ ហ្គេមHome Behind ត្រូវបានបង្កើតឡើងដោយប្តីប្រពន្ធមួយគូរ, ម្នាក់ទទួលខុសត្រូវខាងកម្មវិធី ឯម្នាក់ទៀតខាងសរសេរអត្ថបទ។ កម្មវិធីហ្គេមនេះមាននាក់បង្កើតតែមនុស្សពីរនាក់ប៉ុណ្ណោះដោយបានចំណាយពេលយ៉ាងយូរ។ ជាការពិតវាត្រូវបានចេញផ្សាយជាលើកដំបូងជាភាសាចិន ហើយវាត្រូវបានសាកល្បងនៅពេលនោះ។ ហ្គេមមួយនេះ មិនត្រូវបានធ្វើតេស្តដោយផ្ទាល់នោះឡើយ ប៉ុន្តែវាបំពេញទៅដោយបេសកម្ម និងវគ្គពិបាកៗជាច្រើន ដោយទំាងនេះធ្វើអោយHome Behind ទទួលាបានការចាប់អារម្មណ៍ជាច្រើន។
ដំណើរសាច់រឿង
នៅក្នុងប្រទេសលីប៊ី បុរសម្នាក់ដែលត្រូវជាឪពុកត្រូវបានវាយប្រហារដោយក្រុមឧទ្ទាម ខណៈដែលកូនស្រីវ័យក្មេងរបស់គាត់ត្រូវបានបងប្រុសរបស់គាត់ចាប់ពង្រត់ រត់ភៀសខ្លួនទៅតំបន់អឺរ៉ុប បុរសជាឪពុកត្រូវពួកឧទ្ទាមបោះចោលទៅក្នុងវាលខ្សាច់នៅវាលខ្សាច់។ អ្វីដែលអ្នកត្រូវលេងនៅក្នុងហ្គេមមួយនេះ គឺធ្វើយ៉ាងរក្សាជិវិត ដើម្បីអាចធ្វើដំណើរទៅដល់អឺរ៉ុបស្វែងរកូនស្រីរបស់គាន់វិញ។ ក៏ប៉ុន្តែការធ្វើដំណើរទៅកាន់ទ្វីបអ៊ឺរ៉ុប អ្នកលេងត្រូវដើរ៣០០០ គីឡូម៉ែត្រ ដើរឆ្លងកាត់វាលខ្សាច់ តំបន់សង្គ្រាមនិងព្រៃភ្នំជាច្រើន។

ការចាប់ផ្តើម
នៅក្នុងហ្គេមមួយនេះ យើងគឺជាតួរអង្គជនភៀសខ្លួនដែលគ្មានសល់អ្វីទំាំងអស់។ រឿងតែមួយគត់ដែលយើងអាចធ្វើបានគឺ ត្រូវរើសអាហារនៅតាមដងផ្លូវ ដើម្បីបំពេញក្រពះកុំអោយស្រេកឃ្លាន។ លើសពីនេះ យើងក៏ត្រូវការប្រមូលសំភារៈ ដើម្បីផលិតអាវុធនិងឧបករណការពារ ដើម្បីចៀសវាងពីការសម្លាប់ដោយចោរប្លន់ដែលមិនអាចចៀសផុតបាន។

របៀបនៃការលេង
ខណៈពេលដែលយើងធ្វើដំណើរមួយជំហានទៅមុខ គ្រប់ការធ្វើដំណើរទំាងអស់សុទ្ធតែមានលក្ខណៈមិនដូចគ្នាទេ។ យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើចំណីអាហានិងទឹក ព្រមទំាងត្រូវត្រៀមឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដើម្បីចៀសករណីមានបញ្ហាសុខភាព។ នៅពេលយើងអាចប្រមូលរបរបស់បានកាន់ច្រើននៅតាមដងផ្លូវ យើងធ្វើការចែករំលែកជាមួយជនភៀសខ្លួនផ្សេងទៀត។ ក៏ប៉ុន្តែនៅពេលខ្លះ តួអង្គរបស់យើងអាចចូលទៅលួចចំណីរបស់អ្នកដទៃ ហើយថែមទាំងផឹកទឹកបង្គន់ផង។ ខណៈដកបង្គន់នេះអាចជួយសង្គ្រោះជីវិតតួអង្គរបស់យើងពីការបាត់បង់ជីវិតផងដែរ។

ផ្លូវនៃការធ្វើដំណើរគឺរាប់សិនគីឡូ ដែលយើងអាចនឹងជួបប្រទះបញ្ហាជាច្រើន ដូចជាព្យុះខ្សាច់ ភ្លៀងធ្លាក់ ចោរ ដែលនេះវាអាចកាត់បន្ថយល្បឿនការដំណើររបស់យើងយ៉ាងច្រើន។ ម្យា៉ងទៀត ពេលខ្លះយើងប្រហែលជានឹងត្រូវជួបសត្វកាចសាហាវ ដូចជាចចក ឬខ្លាជាដើម។ ប៉ុន្តែសត្វព្រៃក៏ជាប្រភពអាហារសម្រាប់អ្នកទីបំផុតទទួលបានសាច់ផងដែរ។ នៅពេលចាប់ផ្តើមលេងហ្គេមនេះ យើងនឹងឃើញមានក្រុមបះបោរមួយក្រុមដើរតាមអ្នក។ ដរាបណាយើងនៅតែដើរលើផ្លូវ យើងនឹងមិនត្រូវគេដេញទេ។ នៅក្នុងកម្មវិធីហ្គេមមួយនេះ ត្រូវបានបែងចែកជាពេលថ្ងៃ និងពេលយប់។ តួអង្គក៏អាចមានអារម្មណ៍របស់ល្អឬមិនសូវល្អ ដោយវាទាមទារអោយតួអង្គសម្រាក់អោយបានច្រើន។

ទោះបីជាយ៉ាងណាម Home Behindនេះមានវគ្គជាច្រើន ដោយវគ្គទំាងនោះមានលក្ខណៈផ្សេងៗ។ ហេតុនេះរបៀបនៃការលេងក៏មានលក្ខណៈមិនដូចគ្នាដែរ។ ឧទាហរណ៍វគ្គកសិករ ដែលតម្រូវអោយប្រមូលបានទន្និផល ឬដើរតួជាកូនជាង ដែលវគ្គទំាងនេះនឹងបង្កើនបទពិសោធរទៅតួអង្ក។ប្រសិនបើភាពវៃឆ្លាតរបស់យើងខ្ពស់ ឱកាសនៃការសុំទាននិនងកើនឡើង។ ប្រសិនបើតួអង្គយើងមានកម្លាំងខ្លំាង នោះយើងនឹងមានឱកាសទទួលបានឈើ និងប្រមូលបានទឹកយ៉ាងច្រើន។ តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន ដោយទឹកទំាងនោះអាចនឹងមានមេរោគជាដើម។

អ្វីដែលសំខាន់បំផុតនៃហ្គេមនេះគឺអារម្មណ៍។ អារម្មណ៍នេះមានឥទ្ធិពលលើអ្វីៗជាច្រើន នៅពេលដែលតួអង្គយើងធ្វើអ្វីមួយ។ នៅពេលដែលអារម្មណ៍មានកម្រិតទាប ល្បឿននៃការដើរយឺតជាមុន នឹងចលនានៃចរន្តឈាមនឹងថយចុះ។ផ្ទុយទៅវិញនៅពេលអារម្មណ៍ខ្ពស់ តួអង្គយើងនឹងទទួលបានBuffជាច្រើន ហើយនឹងជំរុញអោយMood Value កើនលើស៩០% និងមានមានប្រាក់រង្វាន់ ១០% បន្ថែមសម្រាប់បទពិសោធន៍។មិនខុសពីសភាពជាក់ស្តែង នៅពេលដែលយើងញ៉ាំអ្វីដែលមានលក្ខណៈពិសេស អារម្មណ៍តួអង្គនឹងកើនឡើង ហើយនៅពេលដែលអ្នកញ៉ាំអ្វីប្លែកវានឹងថយចុះ។ ដូច្នេះនៅពេលលេងហ្គេម ការជ្រើសរើសអាហារ យើងត្រូវគិតដោយយកចិត្តទុកដាក់។

បញ្ចប់
នៅវគ្គបញ្ចប់ហ្គេមនេះបែងចែកចេញជាពីរប្រភេទ។ ការបញ្ចប់ទី ១ គឺមេដឹកនាំស្ត្រីនៃក្រុមជនភៀសខ្លួន។ នាងជាតួអង្គដែលស្មុគស្មាញជាងគេនៅក្នុងហ្គេម។ គាត់ដឹកនាំជនភៀសខ្លួនទៅកាន់អឺរ៉ុប។ នៅតាមដំណើរផ្លូវក៏មានផងដែរនូវការវាយប្រហាយ ដែលក្មេងៗជាច្រើនត្រូវបានថឲគំរាមកំហែងដោយភេរវជន។ នៅវគ្គបញ្ចប់មួយទៀតគឺ តួរអង្គយើងមិនបានរកឃើញកូនស្រីរបស់គាត់ទេ ហើយដោយប្អូនប្រុស បានឃ្លាតឆ្ងាយពីកូនស្រីរបស់គាត់ជាយូរមកហើយ។ បន្ទាប់ពីបាននិយាយជាមួយថៅកែស្រីម្នាក់ បានអោយដឹងថាក្មេងស្រីតូចម្នាក់នោះអាចនឹងមានជីវិតនៅឡើយ។ នៅចុងបញ្ចប់ យើងនឹងឃើញរូបភាពបង្ហាញពី ក្មេងស្រីម្នាក់នោះបានលុតជង្គង់នៅលើដី ហើយមានបុរសម្នាក់មានកាំបិតនឹងដៃ ដែលជុំវិញបុរសនោះ គឺពោពេញទៅដោយសាកសព ហើយទីបំផុតគាត់បានហុចដៃទៅរកក្មេងស្រីតូចម្នាក់នោះ។

Final Infamy
បន្ទាប់ពីហ្គេមបានចប់ហើយ យើងនឹងអាចឃើញពីគុណតម្លៃគួរឱ្យកត់សម្គាល់មួយចំនួន។ វាបានបង្ហាញថា មិនថាមនុស្ស ឬសត្វដែលមករារាំង និងធ្វើបាបយើង, យើងតែងទៅសម្រាប់គេមុន។ នៅពេលដែលមនុស្សតួអង្គសម្លាប់កាន់តែច្រើន នោះយើងនឹងមានវិប្បដិសារីជាមុន។ នៅក្នុងដំណើរការលេងហ្គេមនេះ ដើម្បីតែរស់ខ្លួនឯង តើមានមនុស្សប៉ុន្មានទៀត ដែលយើងត្រូវការការសម្លាប់ទេ?

សង្ខេប
ដោយសារវាជាហ្គេមនេះ បង្កើតឡើងដោយមនុស្សតែពីរនាក់ ដូចនេះ វាអាចមានគុណសម្បត្តិនិងគុណវិបត្តិនៃហ្គេមជាច្បាស់ណាស់។ មានពាក្យដដែលៗជាច្រើននៅលើក្នុងកម្មវិធីហ្គេមនេះ ជាហ្គេមពិបាកលេងសម្រាប់អ្នកថ្មី ដោយមានឧបករណ៍ជាច្រើនមានភាពស្មុគស្មាញបន្តិច។ ប៉ុន្តែគុណសម្បត្តិរបស់វាគឹវាបានផ្តល់នូវអត្តន័យអប់រំ និងភាពតស៊ូជំនះនូវការលំបាក ដើម្បីកូន គ្រួសារ និងអនាគតរបស់ខ្លួន។ Home Behind សកសមបំផុងសម្រាក់ការលេងក្នុងថ្ងៃឈប់សម្រាក។

ខាងក្រោមនេះជាតំណភ្ជាប់សម្រាប់ទាញយកកម្មវិធីហ្គេមHome Behind៖
iOS: https://reurl.cc/OXEAd3
Android: https://reurl.cc/GdXxMv
Steam: https://reurl.cc/v5mdyL
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube