មុខងារនេះនឹងជួយសម្រួលដល់អ្នកចូលចិត្តដើរផង ចុចទូរស័ព្ទផង
សេវាកម្មសុខុមាលភាពឌីជីថលរបស់ប្រព័ន្ធប្រតិបត្តិការ Android កំពុងទទួលបានមុខងារ“Heads Up” ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់ឈប់មើលទូរស័ព្ទរបស់ពួកគេពេលកំពុងដើរ។

Written by Heaur

04/13/2021

សេវាកម្មសុខុមាលភាពឌីជីថលរបស់ប្រព័ន្ធប្រតិបត្តិការ Android កំពុងទទួលបានមុខងារ“Heads Up” ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់ឈប់មើលទូរស័ព្ទរបស់ពួកគេពេលកំពុងដើរ។ លក្ខណៈពិសេសនេះហាក់ដូចជាត្រូវបានដាក់បញ្ចូលទៅក្នុងជំនាន់បេតានៃកម្មវិធីសុខុមាលភាពឌីជីថល ហើយអ្នកប្រើ Twitter ម្នាក់បានរាយការណ៍ថាទទួលបានមុខងារនេះនៅលើឧបករណ៍ Pixel 4A។

មុខងារនេះនឹងដាស់តឿនរំលឹកដល់អ្នកប្រើ “ប្រសិនបើគេកំពុងដើរ ពេលកំពុងប្រើទូរស័ព្ទ ពេលនោះនឹងរំលឹកអ្នកប្រើអោយផ្តោតលើអ្វីដែលនៅជុំវិញអ្នក” ។ មុខងារនេះនឹងរំលឹកអ្នកប្រើតាមរយៈការជូនដំណឹងខ្លីៗ(notifications)ដោយមានការណែនាំដូចជា“Watch your step,” “Stay alert,” និង “Look up។

យ៉ាងណាមិញ មុខងារនេះនូវមិនទាន់គ្រប់គ្រាន់ ដើម្បីមិនទាន់អាចជំនួសការយកចិត្តទុកដាក់នោះទេ ខណៈដែលមុខងារនេះហាក់ដូចជា បង្កើននូវភាពគ្រោះថ្នាក់កាន់តែដល់អ្នកប្រើប្រាស់ ដោយគេអាចរំពឹងខ្លាំងតែទៅលើមុខងារនេះ។

សុខុមាលភាពឌីជីថលគឺជាសេវាកម្ម ដែលបង្កើតឡើងនៅក្នុងទូរស័ព្ទ Android មួយចំនួន ដើម្បីជួយគ្រប់គ្រងការប្រើប្រាស់របស់អ្នក។ ឧទាហរណ៍វាអាចត្រូវបានប្រើដើម្បីកំណត់ចំនួនពេលវេលាដែលអ្នកចំណាយក្នុងកម្មវិធីជាក់លាក់ឬ កំណត់ Bedtime mode ដើម្បីធ្វើឱ្យទូរស័ព្ទមិនសូវរំខានដល់អ្នកប្រើប្រាស់នៅពេលយប់។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …