បច្ចុប្បន្ននេះ ឧបករណ៍អេឡិចត្រូនិចកាន់តែច្រើនឡើងៗត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានបំពាក់នូវមុខងារHDR នៅផលិតផលរបស់ខ្លួន ជាពិសេសទៅការមេរ៉ា និងscreen Display។ យ៉ាងណាមិញ ហេតុបាននេះក្រុមហ៊ុនទំាំងនោះបានបន្ថែមមុខងារនេះ?

HDR គឺមកពីពាក្យពេញថា high dynamic range។ មុខងារHDR នេះត្រូវបានប្រើប្រាស់យ៉ាងច្រើន ទៅលើកាមេរ៉ារបស់ស្មាតហ្វូនជាច្រើន ដើម្បីបង្កើនការថតរូបអោយមានភាពច្បាស់ល្អ។ បន្ថែមពីនេះ HDR ក៏មាននៅលើកញ្ចក់ទូរទស្សន៍ ក្នុងការគោលបំណងដើម្បីបង្កើតរូបភាពអោយមើលទៅដូចជិតនឹងភ្នែករបស់យើង ដែលមានន័យថា យើងហាក់ដូចជាកំពុងតែស្ថិតនៅក្នុងកន្លែងនោះ។ ម្យា៉ងទៀត HDR នេះអាចរក្សាបាននូវតុល្យភាព រវាងតំបន់ដែលមានពន្លឺនិងតំបន់ដែលងងឹត ឬកែសម្រួលពណ៌អោយមានស្របតាមទិដ្ឋាភាពជាក់ស្តែង ដូចជាស្រមោលក្រោមពន្លឺព្រះអាទិត្យជាដើម។

HDR ក៏អាចបញ្ចេញនូវពណ៌បន្ថែមអោយកាន់តែច្រើន ដែលវានឹងនាំមកនូវភាពប្រាកដនិងជម្រៅកាន់តែច្រើន(realism and depth)និងបន្ថែម ” pop”ផងដែរ ដែលនេះនេះវាបានបង្កើតនូវរូបភាពដោយមានdetail គ្រប់គ្រាន់ និងពណ៌ច្បាស់ដិតល្អជាង SDR (standard dynamic range)។ យ៉ាងណាមិញ HDR មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹង resolutionនោះទេ។ បើនិយាយទៅ HDR ពិតជាមានប្រយោជន៍ច្រើនក្នុងការផ្តិតយករូបភាពពិតៗ ដោយវានឹងចាប់យកពន្លឺ ស្រមោល ពណ៌ដូចទៅនឹងទិដ្ឋភាពជាក់សែ្តងតែម្តង។ ជាធម្មតា វានឹងចាប់យករូបភាពហើយ បន្ទាប់មករួមបញ្ចូលគ្នា អោយមានលក្ខណៈរាងតូចចង្អៀតបន្តិច ដើម្បីអោយរូបភាពចេញ ដូចទៅនឹងការមើលនៅកន្លែងផ្ទាល់ដែរ។
Source: www.pocket-lint.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube