នៅថ្ងៃស្អែកនេះ HarmonyOS របស់ក្រុមហ៊ុន Huawei នឹងត្រូវបានដាក់បង្ហាញជាផ្លូវការជាមួយនឹងព្រឹត្តិការណ៍បង្ហាញជាផ្លូវការមួយដែលត្រូវបានកំណត់នៅថ្ងៃទី ២ ខែមិថុនា។ សម្រាប់មួយនេះក្រុមហ៊ុន Huawei បានធ្វើការបង្ហោះសំណួរសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី ២ ខែមិថុនា ដោយមានតម្រុយសម្រាប់ MatePad Pro 2 ក៏ដូចជា Huawei Watch 3 ដែលផលិតផលទាំងពីរត្រូវបានចាត់ទុកជាផលិតផលដំបូងដែលដំណើរការ HarmonyOS នេះ។

ទោះយ៉ាងណាផ្នែកធំនៃកិច្ចខិតខំប្រឹងប្រែងនេះនឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលមានស្រាប់ពីប្រព័ន្ធប្រតិបត្តិការ Android ទៅ HarmonyOS ។ ដំណើរការដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយដំណើរការមួយដែលទំនងជានឹងចាប់ផ្តើមនៅព្រឹត្តិការណ៍ថ្ងៃទី ២ ខែមិថុនា។ យោងទៅតាមប្រភពឧស្សាហកម្មមួយមួយដែលអះអាងថា ទូរស័ព្ទដំបូងដែលនឹងត្រូវផ្លាស់ប្តូរទៅHarmonyOS រួមមាន៖ Mate 40, Mate 40 Pro, Mate 40 Pro +, Mate 40 RS, Mate X2, nova 8, nova 8 pro និង MatePad Pro ។

ប្រភពដដែលបានកត់សម្គាល់ផងដែរថាឧបករណ៍ជាច្រើននៅក្នុងoffline storesត្រូវបានធ្វើឱ្យទាន់សម័យទៅ HarmonyOS ហើយបទពិសោធផ្ទាល់នឹងត្រូវចាប់ផ្តើមភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី 2 ខែមិថុនា។ ជាក់ស្តែងនេះគ្រាន់តែជាដំណាក់កាលដំបូងនៃធ្វើបច្ចុប្បន្នភាព ទៅជាHarmonyOSតែប៉ុណ្ណោះ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports