ឥឡូវនេះក្រុមហ៊ុនHuawei បានបញ្ជាក់យ៉ាងច្បាស់ថា Huawei នឹងបង្កើតនូវsoftware ដោយខ្លួនឯង ដោយនឹងមិនពឹងផ្អែកទំាំងស្រុងទៅលើក្រុមហ៊ុនGoogle តទៅទៀតឡើយ។ ក្រៅពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃកម្មវិធីនិងសេវាកម្មAndroid ផ្ទាល់ខ្លួន, ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏កំពុងតែបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលគ្រោងនឹងយកប្រព័ន្ធប្រតិបត្តិការថ្មី ដាក់នៅលើឧបករណ៍របស់ខ្លួន។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការHarmony OS 2.0, ក្រុមហ៊ុនHuawei ត្រូវបានគេគិតថា ក្រុមហ៊ុនអាចនឹងផ្តាច់ចេញពីប្រព័ន្ធប្រតិបការទំាងអស់របស់Google។ ទោះយ៉ាងណា ប្រព័ន្ធប្រតិបត្តិការថ្មីរបស់Huawei នៅតែផ្អែកលើប្រព័ន្ធAndroid មួយចំនួនដដែល។

ថ្មីៗនេះក្រុមហ៊ុន Huawei បានបើកទ្វារសម្រាប់អ្នកអភិវឌ្ឍន៍ឧបករណ៍ចល័តដើម្បីអោយពួកគេសាកល្បងHarmony OS 2.0 beta។ យ៉ាងណាមិញ សម្រាប់អ្នកប្រើប្រាស់ដែលចង់បានប្រព័ន្ធប្រតិបត្តិការថ្មីទាំងស្រុង ខុសពីAndroid និង iOS, វាជារឿងលំបាកមួយដោយថាHarmony OS 2.0 beta នៅតែមានមូលដ្ឋានAndroid។ អ្នកអភិវឌ្ឍន៍បានរកឃើញថា ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនៃប្រព័ន្ធប្រតិបត្តិការថ្មីរបស់Huawei, នៅតែមានត្រូវមានមូលដ្ឋានលើAndroid ដដែល។

គួរំលឹកជូនថា ក្រុមហ៊ុនHuawei បានធ្វើការវិនិយោគយ៉ាងច្រើនលើកម្មវិធីAppGallery និង Huawei Mobile Services ដោយសេវាកម្មទាំងពីរនេះ សុទ្ធសឹងតែផ្អែកលើប្រព័ន្ធប្រតិបត្តិការAndroid ទាំងអស់ ដែលនេះមានន័យថា ប្រព័ន្ធប្រតិបការHarmony OS របស់Huawei នៅតែរំពឹងលើAndroid ទោះតិចឬច្រើនក្តី។
Source: www.somagnews.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube