ក្រុមហ៊ុន Rockstar គ្រោងនឹងដាក់ចេញនូវវីដេអូហេ្គម GTA Online ដែលជាប្រភេទជំនាន់ចុងក្រោយមួយ ដោយត្រូវបានធ្វើបច្ចុប្បន្នភាពនិងមានការកែលំអទម្រង់ជាច្រើននៅក្នុងវីដេអូហ្គេមនោះ។

ពិតណាស់ GTA Online ដែលមិនបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ទោះបីជាវាបានបង្ហាញខ្លួនអស់ប៉ុន្មានឆ្នាំកន្លងមកហើយក៏ដោយ វានៅតែអាចបន្តរកលុយបានយ៉ាងច្រើនសម្រាប់ក្រុមហ៊ុន Rockstar ។ បន្ថែមពីនេះ Rockstar នៅតែបន្តបន្ថែមមាតិកាថ្មីៗ ព្រមទំាងការធ្វើបច្ចុប្បន្នភាពទៅលើវីដេអូហ្គេម GTA នេះផងដែរ។
យោងទៅតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន, Rockstar គ្រោងនឹងផ្តល់ជូននូវកញ្ចប់ពិសេសមួយដែលមិនធ្លាប់មានពីមុនមកសម្រាប់ GTA Online ។ វាគឺជាប្រភេទកញ្ចប់ Cayo Perico Heist ដោយវាផ្តោតលើការធ្វើបច្ចុប្បន្នភាពផែនទីដ៏ច្រើន ព្រមទំាងបន្ថែមនូវក្លឹបកំសាន្តថ្មីៗ និងការរំាកំសាន្តនានាផងដែរ។ ហើយវាក៏នឹងត្រូវចេញផ្សាយសម្រាប់គ្រប់វេទិកាទាំងអស់ចាប់ពីថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ។
ប្រសិនបើអ្នកជាអ្នកចូលចិត្តវីដេអូហ្គេម GTA នេះ សូមកំុភ្លេចទាញយកការធ្វើបច្ចុប្បន្នភាពថ្មីនេះសម្រាប់មាតិកានៅថ្ងៃទី ១៥ ខែធ្នូខាមុខនេះ។
Source: www.somagnews.com