ក្រុមហ៊ុន Rockstar Game បានចេញ Trailer ថ្មីសម្រាប់ការធ្វើបច្ចុប្បន្នភាពបន្ទាប់របស់ ហ្គេម Grand Theft Auto Online’s ។ Trailer ថ្មីនេះមើលទៅមានពីរផ្នែក មួយគឺបែបសប្បាយៗ ដែលអាចចែករំលែកជាមួយមិត្តភក្តិដូចជាសមត្ថភាពរាំជាមួយគ្នានៅក្នុងក្លឹបរាត្រីនៅលើកោះអភិជន ផ្នែកទី ២ គឺការលួចចូលទៅប្លន់មហាសេដ្ឋីជួញដូរគ្រឿងញៀនដែលជាទ្រព្យសម្បត្តិគួរឱ្យស្អប់ខ្ពើមឈ្មោះ El Rubio ដែលមានយាមកាមដោយសន្តិសុខយ៉ាងតឹងរឹង។
GTA Online: The Cayo Perico Heist មើលទៅមានរចនាសម្ព័ន្ធស្រដៀងគ្នាទៅនឹងការធ្វើបច្ចុប្បន្នភាពកាស៊ីណូ Diamond Heist ដែលបានចេញផ្សាយនៅខែធ្នូឆ្នាំ ២០១៩ ។ អ្នកលេងនឹងមានអារម្មណ៍ថាខ្លួនកំពុងចំណាយពេលនៅលើដ្ឋានថ្មីរបស់កោះនេះដែលមានដូចជាក្លឹបរាត្រី ជាមួយតន្រ្តីករលំដាប់ថ្នាក់ពិភពលោកផងដែរ។
អ្នកលេងនឹងមានបេសកកម្មជាច្រើនដើម្បីបំពេញនៅជុំវិញកោះ Cayo Perico ហើយ GTA Online: The Cayo Perico Heist ថ្មីនេះ នឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី ១៥ ខែធ្នូ នេះហើយ។
ប្រភព៖ appleinsider
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia