នៅពិព័រណ៍CES 2021នេះ, Nvidia និង AMD បានបង្ហាញពីការខ្វះខាតក្នុងការផ្គត់ផ្គង់GPU
បន្ទះកាតស៊េរីថ្មីរបស់ក្រុមហ៊ុនNvidiaនិងក្រុមហ៊ុនAMD បានគេមើលឃើញជាផលិតផលដែលលក់ដាច់បំផុត ដោយសារតែសមត្ថភាពរបស់វា នំាអោយតម្រូវការកើនឡើងជាខ្លំាំង។

Written by Heaur

01/14/2021

បន្ទះកាត RTX 3080, 3070, 3060 Ti និង 3090 ស៊េរីថ្មីរបស់ក្រុមហ៊ុនNvidia និងកាតRX 6800 និង​ 6800 XTត្រូវរបស់ក្រុមហ៊ុន AMD បានគេមើលឃើញជាផលិតផលដែលលក់ដាច់បំផុត នៅពេលណាដែលក្រុមហ៊ុនបានបង្ហាញផលិតផលរបស់ខ្លួន ដោយសារតែតម្រូវការមានការកើនឡើងមិនគួរឱ្យជឿ ដែលធ្វើអោយផលិតផលGPU ទាំងនេះមានតម្លៃរាប់រយដុល្លារថែមទៀត។ កាតក្រាហ្វិកចាស់ៗជាច្រើនត្រូវបានលក់ចេញតាមអ៊ិនធឺណេតគ្មានសស់។

សប្តាហ៍នេះ ក្រុមហ៊ុនNvidia និង AMD បានធ្វើបច្ចុប្បន្នភាពខ្លះៗ ដោយក្រុមហ៊ុន ប្រាប់កាសែត The Verge ថាខ្លួនរំពឹងថានឹងធ្វើការរចនាដោយខ្លួនឯង ដូចជា RX 6800, 6800 XT និង RX 6900 XT។ ក្នុងកំឡុងពេលនៃការតាំងពិព័រណ៍CES 2021, AMD បានលើកឡើងពីបន្ទះកាតក្រាហ្វិកថ្មីរបស់ខ្លួនដែលមានគុណខ្ពស់ និងសមត្ថភាពខ្លំាងដែលអាចជួយអោយអថិតិជន អាចប្រើប្រាស់សម្រាប់កម្មវិធី និងវីដេអូហ្គេមបានដោយងាយនិងមិនមានបញ្ហាក្រាហ្វិច។ ខណៈពេលដែលNvidia ក៏បានទទួលស្គាល់ថាផលិតផលរបស់ខ្លួនពិតជាមានកម្រិតស្តងដាខ្ពស់ និងសមត្ថភាពខ្លាំងដែលពិបាករកទិញណាស់។

គួររំលឹកជូនថា ប៉ុន្មានខែចុងក្រោយនេះ បន្ទះកាតក្រាហ្វិចរបស់ក្រុមហ៊ុន Nvidia និង AMD ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំដូចជា Samsung, ASUS, Lenovo ជាដើមបានធ្វើការបញ្ជារទិញជាច្រើន ដើម្បីបំពាក់កាតក្រាហ្វិចទំាងនោះនៅលើផលិតផលរបស់ខ្លួន។  

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …