ក្រុមហ៊ុន Intel កំពុងដាក់បង្ហាញកាតក្រាហ្វិកផ្ទៃតុ Iris Xe ដំបូងរបស់ខ្លួននៅថ្ងៃនេះ។ ពីដំបូងមានឈ្មោះថា“ DG1,” GPUs ថ្មីទាំងនេះគឺផ្តោតសំខាន់សម្រាប់ប្រើប្រាស់ក្នុងកំុព្យូទ័រលើតុខ្នាតតូចនិងមធ្យម។ ក្រុមហ៊ុន Intel កំពុងសហការជាមួយក្រុមហ៊ុន Asus និងដៃគូដទៃទៀត ដើម្បីលក់កាតទាំងនេះ នឹងបញ្ចូលវាជាមួយប្រព័ន្ធដែលបានសាងសង់ជាមុន។

ភាគច្រើនដូចជាកាតក្រាហ្វិក Iris Xe Max ដែលបានបង្ហាញខ្លួននៅលើកុំព្យូទ័រយួរដៃកាលពីខែតុលាកន្លងមក, GPUs ដែលប្រើសម្រាប់កំុព្យូទ័រលលតុមិនត្រូវបានរចនាឡើងសម្រាប់លេងហ្គេមទេ។ ក្រុមហ៊ុន Intel កំពុងធ្វើទីផ្សារដល់កាត ដែលជាវិធីមួយដើម្បីកែលម្អអ្វីដែលបានផ្តល់ជូននៅលើកុំព្យូទ័រលើតុ ដោយមានក្រាហ្វិកល្អប្រសើរ ការគាំទ្រmulti-display, និងបង្កើនល្បឿនផ្នែកhardwareសម្រាប់កូដិកជាក់លាក់។
កាតនេះនឹងអាចដាក់អោយប្រើប្រាស់សម្រាប់ 4K Displayចំនួន ៣ សម្រាប់ម៉ូនីទ័រ ដោយរួមជាមួយការគាំទ្រ HDR និងសមត្ថភាព AI ។ លើសពីនេះ កាតក្រាហ្វិចនេះក៏នឹងគាំទ្រdecoding AV1 និងភ្ជាប់មកជាមួួយនឹងអង្គចងចាំ(memory) 4GB និងអង្គប្រតិបត្តិ (execution units) ចំនួន 80 ។ ក្រុមហ៊ុន Intel ថែមទាំងផ្តល់ការគាំទ្រAdaptive Sync រដូច្នេះអ្នកនឹងទទួលបានបទពិសោធន៍រលូនជាងមុនជាមួយនឹងម៉ូនីទ័រអត្រាធ្វើឱ្យស្រស់ខ្ពស់ជាងមុនជាមួយកាតទាំងនេះ។

ខណៈដែលកាតដំបូងទាំងនេះមិនត្រូវបានរចនាឡើង ដើម្បីប្រកួតប្រជែងជាមួយNvidia and AMD។ ក្រុមហ៊ុន Intel កំពុងធ្វើការលើស្ថាបត្យកម្មXe-HPG របស់ខ្លួនផងដែរ ដោយសន្យាថានឹងផ្តោតលើការអភិវឌ្ឍន៍performanceអោយល្អបំផុតសម្រាប់ការលេងវីដេអូហ្គេម។ ម្យ៉ាង ក្រុមហ៊ុន Intel ក៏នឹងអាចប្រកួតប្រជែងជាមួយ AMD និង Nvidia នៅចុងឆ្នាំនេះ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube