Google បានបញ្ជាក់ថាគេនឹងនាំយកការផ្សាយពាណិជ្ជកម្មមកក្នុង YouTube Shorts
ក្នុងឆ្នាំ 2020 កន្លងទៅ Google បាននាំយកមុខ YouTube Shorts ដែលផ្ដោតលើការបង្ហោះ Video ខ្លី ហើយក្នុងពេលបច្ចុប្បន្ននេះ Google ក៏បានចាប់ផ្ដើមដាក់ការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងមុខងារនេះផងដែរ។

Written by Vichea

04/28/2022

ដូចដែលយើងបានដឹងហើយថា TikTok ជាដើមដំបូងដែលនាំឲ្យមានការផលិតវីដេអូបែបខ្លីៗ ហើយវាក៏ទទួលបានការពេញនិយមយ៉ាងខ្លាំង ម៉្យាងវិញទៀតវាក៏ទាក់ទាញបានការផ្សព្វផ្សាយជាច្រើនមកក្នុងបណ្ដាញសង្គមរបស់គេ។ បន្ទាប់មក Instagram និង Facebook ក៏នាំយកមុខងារថ្មីឈ្មោះថា Reels មកដែរ ហើយសម្រាប់ YouTube វិញក៏មានមុខងារ Shorts ផងដែរ។

តាមការរាយការណ៍ជាលើកដំបូងរបស់ Bloomberg បានឲ្យដឹងថា YouTube ចង់បង្កើនប្រាក់ចំណូលរបស់ខ្លួនពី Shorts ហើយឥឡូវក៏បានចាប់ផ្តើមនាំយកការផ្សាយពាណិជ្ជកម្មមកលើវីដេអូខ្លីៗរបស់គេទៀតផង។ បច្ចុប្បន្ននេះការផ្សាយពាណិជ្ជកម្មដែលអ្នកនឹងឃើញនៅក្នុង Shorts គឺភាគច្រើនទាក់ទងទៅនឹងពាណិជ្ជកម្មនៃការដំឡើងកម្មវិធី ប៉ុន្តែថ្ងៃខាងមុខប្រហែលជាមានការផ្សព្វផ្សាយផ្សេងទៀតនឹងបញ្ចូលមកផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានណែនាំ YouTube Shorts ក្នុងឆ្នាំ 2020 ហើយត្រូវការរយៈពេលពីរឆ្នាំដើម្បីបន្ថែមការផ្សាយពាណិជ្ជកម្មទៅក្នុងវីដេអូខ្លីៗរបស់គេ។ ហេតុផលដែលគេនាំយកការផ្សាយពាណិជ្ជកម្មមកក្នុង Shorts អាចមកពីកត្តាប្រាក់ចំណូល ពោលគឺសម្រាប់ត្រីមាសទីមួយនៃឆ្នាំ 2022 កំណើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ YouTube គឺទាបជាងអ្វីដែលអ្នកវិភាគរំពឹងទុក 14% ពោលគឺវាទទួលបានប្រាក់ចំណូល 6.87 ពាន់លានដុល្លារ បើធៀបនឹងការរំពឹងទុកគឺ 7.4 ពាន់លានដុល្លារ។

លើសពីនេះ ក្រុមហ៊ុននេះបានកត់សម្គាល់ឃើញថាមានការថយចុះនៃការផ្សាយពាណិជ្ជកម្មប្រភេទ (direct response ads) ជាក់ស្ដែងដូចជាពាណិជ្ជកម្មទាក់ទងនឹងការដំឡើងកម្មវិធីជាដើម។ ម្យាងទៅទៀត ចាប់តាំងពី Shorts ទទួលបានការមើល 30 ពាន់លានជារៀងរាល់ថ្ងៃ Google កំពុងប្រើប្រាស់វាដើម្បីបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ YouTube និងក្នុងពេលដំណាលគ្នាគេក៏អាចពង្រឹងលើពាណិជ្ជកម្មប្រភេទ (direct response ads) របស់ខ្លួនផងដែរ។

ប្រភព៖ PhoneArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …