Google អាចនឹងលុបរូបភាពព្រមទាំងទិន្នន័យទាំងអស់ចេញពី Drive
GOOGLE បានចាប់ផ្តើមផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់នូវសេវាកម្មពេញនិយម Gmail ថា, រូបថត និងទិន្នន័យដែលមាននៅក្នុង Drive នឹងលុបត្រូវចោលដោយស្វ័យប្រវត្តិ

Written by Dorn Visal

12/08/2020

Google ចាប់ផ្តើមព្រមានអ្នកប្រើប្រាស់Gmail ទាំងអស់អំពី Google Drive ដែលរួមបញ្ចូលទាំង Google Docs, Sheets, Slides, Drawings, Forms, and Jamboard files នឹង Google Photos អាចនឹងលុបចោលដោយស្វ័យប្រវត្តិ។ ការដាស់តឿនថ្មីនេះត្រូវបានចេញនៅក្នុងអ៊ីមែលដែលពន្យល់ផងដែរថាគោលការណ៍ផ្ទុកទិន្នន័យថ្មីរបស់Google នឹងចាប់ផ្តើមអនុវត្តនៅខែមិថុនាឆ្នាំក្រោយនេះហើយ។

Google ក៏បានបន្ថែមថាគណនីមួយចំនួននឹងត្រូវបានកំណត់ប្រសិនបើពួកគេប្រើប្រាស់លើសពីពីរឆ្នាំ ឬអ្នកប្រើប្រាស់លើសពីដែនកំណត់នៃ Storage ដែលបានកំណត់ដោយ Google ក្នុងមួយGmail។

ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ទាំងអស់ នឹងទទួលបានទំហំផ្ទុក 15GB ដោយឥតគិតថ្លៃ ដូចជាជម្រើស Original វិញ ព្រមទាំងតម្រូវឲ្យជាវសេវាកម្ម Google One ដើម្បីពង្រីកទំហំផ្ទុកថែមទៀត។ ចំពោះសេវាកម្ម Google One នឹងបន្ថែមនូវទំហំផ្ទុក 100GB (Cloud Storage) លើទំហំផ្ទុក 15GB ដែលតម្រូវអោយបង់ប្រាក់ប្រហែល 1.99 ដុល្លារក្នុងមួយខែ ឬខ្ទង់ 19.99 ដុល្លារក្នុងមួយឆ្នាំ ហើយនៅមានជម្រើសដែលអាចផ្ទុកបានទំហំ 2TB (Cloud Storage) ជាមួយកញ្ចប់តម្លៃខ្ទង់ 9.99 ដុល្លារប្រចាំខែ ឬខ្ទង់ 99.99 ដុល្លារប្រចាំឆ្នាំផងដែរ។

ប្រភព៖ express
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …