បន្ទាប់ពីការផ្លាស់ប្តូរការរចនាថ្មីទៅលើកម្មវិធីដូចជានាឡិកានិងម៉ាស៊ីនគណនាលេខ ឥឡូវនេះGoogle ក៏បានអាបដេតកម្មវិធីGoogle Translate របស់ខ្លួនៅលើប្រព័ន្ធប្រតិបត្តិការ Android ១២ របស់ខ្លួនឡើងវិញផងដែរ។

ដូចការរចនាម៉ូដប្រព័ន្ធប្រតិបត្តិការ Android ១២ ផ្សេងទៀតដែរ កម្មវិធីGoogle Translate ត្រូវបានផ្លាស់ប្តូរពណ៌តាមផ្ទាំងwallpaper ដែលគេកំពុងតែប្រើ ហើយវាក៏អនុញ្ញាតអោយគេប្រើប្រាស់ដោយការប្រើប្រាស់ដៃម្ខាងផងដែរ។

ការផ្លាស់ប្តូរប៊ូតុង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយGoogleនឹងបន្ថែមនូវមុខងារdynamic theme feature នៅគ្រប់ផ្នែកទាំងអស់នៃកម្មវិធី។ យ៉ាងណាមិញ Googleគ្រោងនឹងដាក់ប្រព័ន្ធប្រតិបត្តិការ Android 12 ចូលទៅក្នុងដំណើរការ Beta 5 ដោយក្រុមហ៊ុននឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទាញយកការរចនាថ្មីនេះក្នុងពេលឆាប់ៗខាងមុខ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports