របាយការណ៍ដំបូងចេញផ្សាយដោយ 9to5Google បានលើឡើងថា កម្មវិធីថ្មីនេះកំពុងតែត្រូវបានសាកល្បងនៅក្នុង beta។ កម្មវិធីដែលបង្កើតដោយហ្គូហ្គោលមានឈ្មោះថា“ Task Mate” ហើយវាដូចជាកម្មវិធីGoogle Opinion Rewards ដែលយើងអាចនឹងទទួលបានរង្វាន់បន្ទាប់ពីយើងបានបញ្ចេញមនូវគំនិតយោបល់របស់យើងពាក់ព័ន្ធនឹងសេវាកម្មសេវាកម្ម Google។

តាមពិត កម្មវិធី Google Opinion rewards ជាកម្មវិធីដែលនឹងសួរសំណួរដោយផ្អែកលើការទិញឬការប្រើប្រាស់ផលិតផលហ្គូហ្គោលថ្មីៗ ដូចជាជី Gmail, Google Assistant, និង YouTube។ ជាថ្នូរនឹងការឆ្លើយនឹងសំនួរទាំងនេះ យើងនឹងទទួលបានរង្វាន់ពី Google Play ដើម្បីអាចយកមកប្រើសំរាប់កម្មវិធី Play Store apps ឬការជាវ subscriptions។

ដោយឡែកចំពោះកម្មវិធី Task mate នេះវានឹងសួរសំណួរទៅកាន់អ្នកប្រើប្រាស់ច្រើនជាងមុន ដោយទាក់ទងនឹងផលិតផល រូបភាព ទីកន្លែង អាជីវកកម្ម ឬការផ្ទៀងផ្ទាត់ការបកប្រែជាដើម ដែលមាន័យថា Task Mate នឹងប្រមូលយកទិន្ន័យចេញពីការយល់ឃើញរបស់យើង។ យ៉ាងណាមិញ អ្នកប្រើប្រាស់អាចទទួលបានរង្វាន់ ដោយការកត់ត្រាជាប្រយោគឬការថតជាចម្លង ដើម្បីជួយអោយ Google បានស្វែងយល់ពីការលក្ខណៈពិសេសណាមួយពីតំបន់ដែលយើងរស់នៅ ផលិតផល ឬសេវាកម្មនានា។
Source: www.gsmarena.com