បច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍កម្មវិធីចំនួន ២០០ នាក់កំពុងបង្កើតកម្មវិធីហ្គេមចំនួន ៤០០ សម្រាប់ Google Stadia នេះបើយោងតាមបទសម្ភាសន៍មួយនៅ MobileSyrup ជាមួយប្រធានសេវាកម្មហ្គេម លោកJack Buserរ។ លោក Buser បាននិយាយថាហ្គេមថ្មីទាំងនេះគ្រោងនឹងដាក់ដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

Google បានប្រឡូកចូលវិស័យហ្គេមនេះមួយឆ្នាំហើយ មុនពេលដាក់ឱ្យដំណើរការ លោកនាយកប្រតិបត្តិបានសន្យាថា Stadia នឹងមានលក្ខណៈពិសេសប្លែកៗនិងមានមហិច្ឆិតាធ្វើអោយ Stadia ក្លាយជាបណ្ណាល័យហ្គេម ព្រមទំាងមានសមត្ថភាពអាចផ្សាយផ្ទាល់បានផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Google បានបន្ថែមហ្គេមជាង ១០០ ចូលទៅក្នុង Stadia កាលពីឆ្នាំមុន។
ក្រុមហ៊ុន Google តែងតែប្រុងប្រយ័ត្តក្នុងការជ្រើសរើសចំណងជើងសម្រាប់ហ្គេមរបស់ខ្លួន ដើម្បីអោយចំណង់ជើងទំាងនោះងាយស្រួលក្នុងការស្វែងរក និងមានភាពទាក់ទាញផងដែរ រួមមានដូចជា Doom Eternal, Borderlands 3 និង Hotline Miami ជាដើម។
Source: www.engadget.com