ក្រុមហ៊ុន Google បានខិតខំប្រឹងប្រែងអូសទាក់ទាញអ្នកចូលចិត្តលេងហ្គេម អោយមកប្រើប្រាស់កម្មវិធីហ្គេមថ្មីរបស់ខ្លួន។ រយៈពេលមួយឆ្នាំមកនេះ ក្រុមហ៊ុន Google បានបើកដំណើរការកម្មវិធី Stadia ដែលជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកលេងហ្គេម លេងបានដោយប្រើប្រាស់ Stadia Controller ។ ការផ្លាស់ប្តូរនេះ គឺក្រុមហ៊ុនចង់ជម្រុញឱ្យ ការលក់ Stadia Controller របស់ខ្លួនមានការកើនឡើងទៅកាន់អ្នកប្រើប្រាស់។

តាមរាយការណ៍ដំបូងរបស់ Android Police, YouTube Premium subscribers នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសមានសិទ្ធិទទួលបានកញ្ចប់ឥតគិតថ្លៃពី Stadia ដែលរួមបញ្ចូលទាំង Stadia Controller, Chromecast Ultra 4K និងសេវាកម្ម Stadia Pro មួយខែដោយឥតគិតថ្លៃ។ សមាជិកមួយចំនួន អាចនឹងមានសិទ្ធិទទួល និងសេវាកម្មអ៊ីនធឺណេតហ្គេមឥតគិតថ្លៃរយៈពេលបីខែ ប្រសិនបើពួកគេជា YouTube Premium Family subscription។

អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិចដែលមានសិទ្ធិទទួលបាន ត្រូវតែជាYouTube Premium membership ដែលបានបង់លុយត្រឹមថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ។ ពួកគេក៏ត្រូវមានអាយុលើសពី ១៨ ឆ្នាំនិងរស់នៅក្នុងសហរដ្ឋអាមេរិក (មិនរាប់បញ្ចូល Hawaii, Guam, US VI)) និងមានគណនី Stadia Pro ជាមួយអាសយដ្ឋានអ៊ីមែលដូចគ្នានឹង YouTube Premium subscription ។ អតិថិជននៅកាណាដានិងបណ្តាប្រទេសផ្សេងទៀតក្នុងសហគមន៍អ៊ឺរ៉ុបនឹងមានសិទ្ធិទទួលបានការផ្សព្វផ្សាយដូចគ្នា។

ក្រុមហ៊ុន Google បានបញ្ចុះបញ្ចូលអតិថិជនឱ្យសាកល្បង Stadia កាលពីមុន។ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ទាំងនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកដើម្បីផ្តល់ជូនអតិថិជននូវកញ្ចប់សេវាកម្មឥតគិតថ្លៃនិងសេវាកម្មឥតគិតថ្លៃមួយចំនួន ដែលតំលៃធម្មតារបស់ Stadia Pro គឺ ៩,៩៩ ដុល្លារក្នុងមួយខែ។