Google Stadia នឹងអនុញ្ញាតឱ្យផ្សាយបន្តផ្ទាល់ហ្គេមទៅលើ YouTube ចាប់ពីថ្ងៃស្អែកនេះ
Google Stadia និង YouTube បានចាប់ដៃគូសហការគ្នាដែលនឹងអនុញ្ញាតឱ្យផ្សាយបន្តផ្ទាល់ហ្គេមទៅលើ YouTube ចាប់ពីថ្ងៃស្អែកនេះ

Written by Dorn Visal

12/08/2020

Google Stadia និង YouTube បានចាប់ដៃគូសហការគ្នាដែលនឹងអនុញ្ញាតឱ្យផ្សាយបន្តផ្ទាល់ហ្គេមទៅលើ YouTube ចាប់ពីថ្ងៃស្អែកនេះ។ យោងតាមសារពត៌មាន 9to5Google បានកត់សម្គាល់ឃើញថាលក្ខណៈពិសេសនេះត្រូវបានចាប់ផ្តើម និងមានរបៀបនៃការតភ្ជាប់គណនី Youtube ជាមួយគណនី Stadia ផងដែរ។

អ្នកលេងហ្គេមទាំងអស់នៅតែអាចដាក់ចំណង់ជើងនៅលើការផ្សាយបន្តផ្ទាល់របស់អ្នក និងមានការកំណត់ Setting មួយចំនួនទៀតដូចជា ច្បាប់ការពារកុមារ (children’s protection rules) ហើយនៅមិនទាន់ច្បាស់នៅឡើយទេថាតើអ្នកនឹងអាចផ្សាយបន្តផ្ទាល់ក្នុងកម្រិត 4K ឬយ៉ាងណា។ ដូចដែល Stadia បានសន្យាពីមុនជាមួយប្រិយមិត្តរបស់ខ្លួនថា អ្នកលេងហ្គេមទាំងដែលចង់ផ្សាយបន្តផ្ទាល់ទៅកាន់Youtube ប្រហែលជាត្រូវការជាវ Stadia Pro ដែលមានតម្លៃចំនួន 9.99 ដុល្លារសម្រាប់ការលេងហ្គេម 4K ។លក្ខណៈពិសេសនេះមិនទាន់មកដល់ Google Stadia ក្នុងពេលនេះទេ ហើយសម្រាប់Game Stadia ដ៏សំខាន់បំផុតរបស់សេវាកម្មនេះគឺហ្គេម Cyberpunk 2077 ដែលនឹងមកដល់នៅសប្តាហ៍នេះ។សម្រាប់អ្នកដែលចង់ LiveStream ហ្គេម Cyberpunk 2077ពី Stadia ទៅកាន់ YouTube អាចជាឱកាសដ៏ធំបំផុតតែមួយគត់សម្រាប់ Google ដើម្បីបញ្ជាក់ពីអ្វីដែលសេវាកម្មរបស់ខ្លួនសម្រេចបាន។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …