ទូរសព្ទ Pixel ដែលអាចបត់បានរបស់ Google នឹងមានអេក្រង់ខាងក្រៅតូចជាង និងអេក្រង់ខាងក្នុងដែលមានទំហំប្រហាក់ប្រហែលទៅនឹង Galaxy Z Fold4 នេះបើយោងតាមលោក Ross Young បញ្ជក់។ ពាក្យចចាមអារ៉ាមបានអះអាងថាវានឹងត្រូវបានគេហៅថា Pixel Notepad។ Notepad របស់ Pixel នេះនឹងមានអេក្រង់ខាងក្រៅទំហំ 5.8 អ៊ីញ ដែលតូចជាងអេក្រង់ទំហំ 6.19 អ៊ីញដែលរំពឹងនឹងបំពាក់លើ Galaxy Z Fold4 ។
បើតាមពាក្យចចាមអារ៉ាមដែលថាអេក្រង់ដែលអាចបត់បានទាំងពីររបស់ Google និង Samsung មានទំហំស្រដៀងគ្នា នេះមានន័យថា Pixel Notepad នឹងមាន Aspect Radio ធំទូលាយជាង Galaxy Fold ។
លោក Young មិនបានបញ្ជក់ច្បាស់ទេថាពេលណាដែលយើងអាចឃើញវត្តមានទូរស័ព្ទអេក្រង់បត់របស់ Google ជាលើកដំបូងនោះ ប៉ុន្តែមានការស្មានមួយថាវាអាចនឹងចេញដំណាល់គ្នានឹង Pixel 7។ ស្មាតហ្វូនបត់បានដំបូងរបស់ Google ត្រូវបានគេរំពឹងថានឹងចេញនៅក្នុងឆ្នាំ 2021 តែក្រោយមក Google បានរាយការណ៍ថាគេបញ្ឈប់វាសិន។
ប៉ុន្តែឥឡូវនេះ វាហាក់បីដូចជា Pixel Fold ដែលគេហៅថា Notepad បានចេញមកម្តងទៀតហើយ។ វាត្រូវបានគេរំពឹងថានឹងមានតម្លៃ $1,400 ហើយនឹងមានការរចនាស្រដែង Find N ។ Notepad ត្រូវបានគេរំពឹងថានឹងដំណើរដោយបន្ទះឈីបប្រភេទ Tensor ជាមួយនឹងការបំពាក់កាមេរ៉ាចាស់ៗរបស់ Pixel ពោលគឺ 12.2MP IMX363 sensor ពី Pixel 2, 3, 4 ដល់ 5 រួមជាមួយកាមេរ៉ា 12MP IMX386 ប្រភេទultrawide និង 8MP IMX355s ចំនួនពីរសម្រាប់ការថត selfie ។
កាមេរ៉ាលាក់ខ្លួនខាងមុខអាចនឹងប្រើបច្ចេកវិទ្យាថ្មីដើម្បីលាក់វាឲ្យបានល្អនិងស្អាតបំផុត ដូចអ្វីដែលបានបង្ហាញខាងក្រោមនៃប៉ាតង់ដែល Google បានឈ្នះ។

ប្រភព៖ GSMArena