Pixel ដែលមានកន្ទុយ “a” ត្រូវបានគេនិយាយថានឹងបង្ហាញខ្លួននៅក្នុងហាងនៅខែឧសភានេះ។ ថ្ងៃនេះយើងបានឮថា Google Pixel 6a ដែលនឹងមកដល់នាពេលខាងមុខ បានឈានទៅដល់ការផលិតទ្រង់ទ្រាយធំហើយ ដូច្នេះនេះអាចជាតម្រុយដែលទាក់ទងនឹងការជិតមកដល់របស់វា។
ព័ត៌មាននេះចេញមកពីអ្នកណែនាំម្នាក់ឈ្មោះ Mukul Sharma ដែលគាត់បាននិយាយថា ការផលិត Pixel 6a បានចាប់ផ្តើមនៅក្នុងប្រទេសអាស៊ីមួយចំនួន។ ដូច្នេះហើយ ប្រសិនបើគ្មានអ្វីកើតឡើងដោយចៃដន្យទេ ទូរសព្ទនេះនឹងវាយលុកទីផ្សារក្នុងខែនេះ ឬយូរជាងនេះបន្តិច។
យើងរំពឹងថាទូរសព្ទនេះនឹងត្រូវបង្ហាញជាផ្លូវការក្នុងអំឡុងព្រឹត្តិការណ៍ Google IO ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 11 ខែឧសភានេះ។ មានការប៉ាន់ស្មានមួយចំនួនដែលនិយាយថា Google Pixel 6a នឹងដាក់លក់បន្ទាប់ពីថ្ងៃទី 28 ខែកក្កដា។ លើសពីនេះ តម្រុយទាំងអស់បានចង្អុលបង្ហាញថាឧបករណ៍នេះនឹងមានលក់នៅលើទីផ្សារច្រើនជាងឧបករណ៍ជំនាន់មុនរបស់ Google ។ បើតាមការចង់ចាំស្មាតហ្វូន Google Pixel 5a ដែលមានបច្ចុប្បន្នត្រូវបានលក់តែនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនតែប៉ុណ្ណោះ។
ការរចនា និងលក្ខណៈពិសេសរបស់ GOOGLE PIXEL 6A

បើនិយាយពីរូបរាង តួឯករបស់យើងនាពេលបន្តិចទៀតគួរតែមានការរចនាដូចគ្នាទៅនឹង Pixel 6 ដើម។ នេះមានន័យថាវានឹងភ្ជាប់មកជាមួយរបារកាមេរ៉ាផ្នែកខាងក្រោយជាជួរដេក និងរន្ធ punch-hole ចំកណ្តាលនាផ្នែកខាងមុខ។ ឧបករណ៍នេះគួរតែបំពាក់អេក្រង់ទំហំ 6.2 អ៊ីញ ជាមួយវិមាត្ររួមតូចជាង Pixel 6 ។
ចំពោះកាមេរ៉ាផ្នែកខាងក្រោយ វាគួរតែរក្សានូវកាមេរ៉ាគោល 12.2MP ដូចទៅនឹងជំនាន់មុនរបស់វា។ ទោះជាយ៉ាងណាក៏ដោយ កាមេរ៉ាទីពីរត្រូវបានគេឲ្យដឹងថាវានឹងប្រើលេនទូលាយ 12MP របស់ Pixel 6 ។ កាមេរ៉ា Selfie នឹងមានទំហំ 8MP ។ បើជាក់ស្ដែងដូចអ្វីដែលលេចធ្លាយមែន ទូរស័ព្ននេះអាចឈ្នះពានរង្វាន់ទូរស័ព្ទដែលមានកាមេរ៉ាងាយស្រួលប្រើបំផុតប្រចាំឆ្នាំ។
Pixel 6a អាចនឹងបំពាក់បន្ទះឈីប Tensor ផ្ទាល់ខ្លួនរបស់ Google ដូចគ្នាទៅនឹង Pixel 6 និង 6 Pro ដែរ ។ ពិន្ទុគោលដែលបានប្រទះឃើញរួចហើយបង្ហាញថា Google បានបង្កើនប្រសិទ្ធភាពបន្ទះឈីបបន្ថែមទៀត ដោយផ្តល់នូវការជំរុញដំណើរការឲ្យល្អជាងមុន។ Pixel 6a នឹងមាន RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB ផងដែរ។
យើងនៅមិនទាន់មានព័ត៌មានជាក់លាក់ថាតើទូរសព្ទនេះនឹងមានតម្លៃប៉ុន្មាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ តាមការសន្មតរំពឹងថាវានឹងមានតម្លៃថ្លៃជាង Pixel 5a ។ គូប្រជែងផ្ទាល់របស់វា Samsung Galaxy A53 មានតម្លៃ $449 ហើយ Apple iPhone SE 3 ចាប់ផ្តើមពី $429។ ដូច្នេះ ប្រសិនបើ Google ធ្វើឱ្យតម្លៃតួរតំណាងថ្មីរបស់ខ្លួនខ្ពស់ជាងគូរប្រជែង វានឹងធ្វើឱ្យទូរស័ព្ទនេះធ្លាក់ចេញពីការប្រកួតប្រជែងដោយស្វ័យប្រវត្តិ។
ប្រភព៖ GizChina