បន្ទាប់ពីក្រុមហ៊ុនZTE បានបញ្ចេញនូវទូរស័ព្ទដែលអាចលាក់កាមេរ៉ានៅខាងក្រោមអេក្រង ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ នោះគឺក្រុមហ៊ុនGoogle ក៏គ្រោងនឹងផលិតស្មាតហ្វូន Pixel ៦ របស់ខ្លួននៅឆ្នាំក្រោយ ដោយទូរស័ព្ទនេះត្រូវអះអាងថា នឹងបំពាក់នូវកាមេរ៉ាថតរូបSelfish នៅក្រោមអេក្រង់តែម្តង នេះបើតាមប៉ាតង់របស់ក្រុមហ៊ុនGoogle ចេញផ្សាយដោយគេហទំព័រ Techradar។

បើតាមប្រភពដដែលបានអោយដឹងថា ស្មាតហ្វូនPixel 6 របស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរការរចនាទីតាំងរបស់ម៉ូឌុលកាមេរ៉ានោះទេ ដោយវានឹងមានលក្ខណៈស្រដៀងទៅនឹងស្មាតហ្វូន Pixel5 តែសម្រាប់ម៉ូឌុលកាមេរ៉ានឹងបញ្ចូលទាំងឧបករណ៍ចាប់សញ្ញាពីរនិងអំពូលLED ដែលនេះជាលក្ខណៈខុសគ្នាពីទូរស័ព្ទជំនាន់មុនបន្តិច។ បើនិយាយពីលក្ខណៈពិសេរបស់ Google Pixel 6 នាពេលខាងមុខនេះអាចនឹងមានអេក្រង់ទំហំ ៦.០ អ៊ីញប្រភេទ Full-HD + (១០៨០ × ២៣៤០ ភិចសែល) ដែលមានទំហំសមាមាត្រ ១៩.៥: ៩ ។

យ៉ាណាមិញ ស្មាតហ្វូនជំនាន់ចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងបានបំពាក់ដោយប្រព័ន្ធដំណើរការ Snapdragon Octa-core អមជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ។ Pixel6 នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ហើយត្រូវបានគេរំពឹងថានឹងបញ្ចូលថាមពលថ្ម 4,080mAh ជាមួយនឹងការគាំទ្រលឿន។
Source: www.therahnuma.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube