Google Photo មិនគ្រាន់តែជាកម្មវិធីសម្រាប់រក្សារូបថតតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្មវិធីដែលអាចអោយយើង edit រូបថតជាមួយនឹងមុខងារ editing feature បានផងដែរ។ ដោយក្នុងចំនោមនោះមានមុខងារ Color Pop អាចឱ្យយើងរក្សាពណ៍របស់ Subject នៅដដែល ហើយផ្លាស់ប្តូរពណ៍ background ជាពណ៌ខ្មៅនិងសបាន។ យើងអាច edit ដោយសេរីជាមួយរូបថតដែលមាន depth information (ដូចជា Portrait Mode) តែប៉ុណ្ណោះ។ ប្រសិនបើរូបថតរបស់យើងមិនមាន depth information យើងត្រូវទិញ Google One ជាមុនសិន ។

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើមុខងារ editing feature អ្វីខ្លះទៀត ដែល Google នឹងដាក់ក្នុង paywall ប៉ុន្តែបើតាម XDA-Developers បានលើកឡើងថាគេអាចទទួលបានការកែលំអថ្មី រួមមាន Dynamic, HDR និង Vivid។ ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងថា តើDynamic, HDR និង Vividទាំងនោះ នឹងត្រូវបានដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើ Google Photo រូបថត ឬក៏ត្រូវបង់ថ្លៃជាមុខសិន ដូចទៅនឹង Color Popដែរឬទេ។

www.gsmarena.com