តែប៉ុណ្ណេះ អ្នកប្រើប្រាស់អាចលាក់រូបថតជាលក្ខណៈឯកជនបានហើយ
Googleបានប្រកាសអំពីលក្ខណៈពិសេសនៃសិទ្ធិឯកជនមួយចំនួននៅក្នុងព្រឹត្តិការណ៍ I / O 2021 រួមទាំងលក្ខណៈពិសេសមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើលុបការស្វែងរកថ្មីៗ

Written by Heaur

05/21/2021

Googleបានប្រកាសអំពីលក្ខណៈពិសេសនៃសិទ្ធិឯកជនមួយចំនួននៅក្នុងព្រឹត្តិការណ៍ I / O 2021 រួមទាំងលក្ខណៈពិសេសមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើលុបការស្វែងរកថ្មីៗ (recent searches) យ៉ាងឆាប់រហ័ស។ នៅពេលអ្នកប្រើចុចលើGoogle profile គេនឹងឃើញជំរើសមួយដែលអាចអោយអ្នកលុបនូវប្រវត្តិស្វែងរករបស់អ្នកក្នុងរយៈពេល១៥ នាទីមុន។

ក្រៅពីនេះវានឹងមានពាក្យសម្ងាត់ដែលត្រូវបានការពានៅក្នុងកម្មវិធីLocked Folder ដោយការចាក់សោរនៅក្នុង Google Photos។ នេះអនុញ្ញាតឱ្យអ្នករក្សាទុករូបថតខ្លះជាលក្ខណៈឯកជន។ បើបីជាទូរស័ព្ទរបស់អ្នកស្ថិតនៅក្នុងដៃមិត្តភក្តិរបស់អ្នក ក៏អ្នកមិនចាំបាច់បារម្ភពីការឆែករកមើលរូបភាពឯកជនរបស់អ្នកឡើ។ រូបភាពនៅក្នុងLocked Folderនឹងមិនបង្ហាញនៅក្នុងអាល់ប៊ុម(album)ជាសាធារណៈដែរ។ មុខងារនេះនឹងត្រូវដាក់បង្ហាញនៅលើទូរស័ព្ទ Google Pixel មុនពេលដែលវាមាននៅលើឧបករណ៍Android នៅចុងឆ្នាំនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …