កម្មវិធី Google Photo អាចបំលែងរូបភាព 2D របស់អ្នកប្រើប្រាស់ទៅជា 3D បានដោយងាយ
ក្រុមហ៊ុនGoogleបានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពមួយទៅលើកម្មវិធី Google Photo ដោយយើងអាចយករូបភាព 2D របស់យើងផ្លាស់ប្តូរឱ្យវាលេចចេញជារូបភាព 3Dវិញ។

Written by Heaur

12/16/2020

យោងទៅតាមការប្រកាសមួយនៅក្នុងប្លក់របស់ Google, ក្រុមហ៊ុនបានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពមួយទៅលើកម្មវិធី Google Photo ដោយយើងអាចយករូបភាព 2D របស់យើងផ្លាស់ប្តូរឱ្យវាលេចចេញជារូបភាព 3Dវិញ។ Google បានហៅប្រភេទរូបភាពទាំងនេះថា“ រូបភាពភាពយន្ត” ឬជាភាសាអងគ្លេសថា “Cinematic photos” ហើយវាជាប្រភេទរូបភាពថ្មី​ ដែលរូបភាពទំាងនោះនឹងបង្ហាញនៅក្នុងផ្នែកមួយនៃមុខងារអនុស្សាវរីយ៍(Memories feature)។

បើតាមការចុះផ្សាយដដែលបានលើកឡើងថា ដើម្បីធ្វើបង្កើតជា Cinematic photos  ក្រុមហ៊ុនបានប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីព្យាករណ៍ពីជម្រៅនៃរូបភាព (image’s depth)និងផលិតចេញជារូបភាព 3D នៅលើរូបភាពនោះតែម្តង ទោះបីជារូបភាពដើមមិនមានលក្ខណៈស៊ីជំរៅ​​  ​(depth information)ពីកាមេរ៉ាក៏ដោយ” ។ ក្រុមហ៊ុន Google និយាយថា កម្មវិធី Google Photo នឹងធ្វើការបង្កើតរូបភាពរបស់អ្នកប្រើប្រាស់អោយទៅជារូបភាព Cinematic photos ដោយស្វ័យប្រវត្តិ ហើយវានឹងបង្ហាញរូបភាពទំាងអស់នោះ នៅក្នុងផ្នែក highlights section ដែលស្ថិតខាងលើនៃកម្មវិធី​របស់អ្នកប្រើប្រាស់។​ ម្យា៉ងទៀត ក្រុមហ៊ុនយក្ស Google ក៏កំពុងបន្ថែមនូវមុខងារថ្មីមួយទៀតផងដែរ ​​​​​សម្រាប់ Memories Feature ដោយមុខងារថ្មីនេះ វាអាចសិក្សាស្វែងយល់ពីអ្នកប្រើប្រាស់ស្តីអំពីទីកន្លែងឬសកម្មភាព បន្ទាប់មកវានឹងបង្ហាញអោយគេមើលឃើញពីអនុស្សាវរីយ៍របស់អ្នកប្រើប្រាស់ជាមួយមនុស្សសំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ។ ជាមួយគ្នានេះដែរ វាក៏នឹងបង្ហាញអនុស្សាវរីយ៍អំពីវត្ថុ ឬសកម្មភាពដែលគេចូលចិត្តដូចជា ការមើលថ្ងៃលិច ឬការឡើងភ្នំជាដើម។

យ៉ាណាមិញ បើយោងតាមក្រុមហ៊ុនGoogle, មុខងារថ្មីទាំងនេះដែលបានលើកឡើងខាងលើនេះ នឹងត្រូវផ្តល់ជូនអ្នកប្រើប្រាស់នៅខែក្រោយនេះ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia             

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …