សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលធុញទ្រាន់នឹងផ្ទាំងWallpapers សមញ្ញរបស់ពួកគេឥឡូវនេះ Google បានធ្វើការអាប់ដេត កម្មវិធី Google Photo ដែលអនុញ្ញាតឱ្យអ្នកអាចកំណត់ផ្ទាំងWallpapers របស់អ្នកអោយកាន់តែមានភាពទាក់ទាញជាងមុន។

កំណែអាប់ដេតទៅជាGoogle Photo ជំនាន់ 5.22 បានរួមបញ្ចូលការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ដូច្នេះប្រសិនបើអ្នកចូលទៅកាន់កម្មវិធីដើម្បីធ្វើការជ្រើសរើសWallpapers សម្រាប់ទូរស័ព្ទរបស់អ្នក នោះអ្នកនឹងឃើញជម្រើសមួយដែលមានឈ្មោះថា“Memories” ហើយនៅពេលអ្នកធ្វើការ Select រួច នោះទូរស័ព្ទរបស់អ្នកនឹងចាប់ផ្តើមទាញរូបភាពចេញពីផ្នែកmemories ចាស់ៗរបស់អ្នកដែលមាននៅលើ Google Photo ដើម្បីបង្កើតជារាងរង្វង់ជាផ្ទៃBackground យ៉ាងទាក់ទាញ។

ហើយក្រុមហ៊ុន Google នឹងលុបបំបាត់ការផ្ទុកទិន្នន័យឥតដែនកំណត់ដោយឥតគិតថ្លៃចាប់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ នេះ ហើយ Google Photos នឹងចាប់ផ្តើមគិតលុយសម្រាប់អ្នកប្រើប្រាស់ទំហំផ្ទុកលើសពី 15 ជីកាបៃក្នុងមួយអ៊ីមែលផងដែរ។ 

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia