Google Pay ប្រភេទថ្មីមើលទៅហាក់ដូចជាកម្មវិធី chat app តែវាភ្ជាប់មកជាមួយរបៀបនៃបង់ប្រាក់ និងការសន្សំបែបថ្មី
Version​ ប្រភេទថ្មីរបស់ Google Pay គឺវាស្រដៀងនឹងកម្ម chat app ដែរ- វាបង្ហាញពី contacts list រួមមានមនុស្សនិងអាជីវកម្ម ហើយការផ្ទេរប្រាក់ត្រូវបានរៀបចំឡើងធ្វើឱ្យមើលទៅដូចជាការផ្ងើរសារ។ យើងថែមទាំងអាចបង្កើត“chats” ដើម្បីបែងចែកការបង់ប្រាក់នៅភោជនីយដ្ឋានឬការជួលប្រចាំខែជាមួយមិត្តរួមបន្ទប់របស់យើង ហើយយើងក៏អាចផ្ញើសារបានផងដែរ។ Version​ ថ្មីមួយនេះនឹងត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកមុនគេ ដែលជាផ្នែកមួយនៃគំរោងរបស់ Google សម្រាប់អនាគតនៃការបង់ប្រាក់។ Google បានចាប់ដៃគូជាមួយធនាគារចំនួន ១១ និងសហជីពឥណទានដើម្បីបើកដំណើរការ Plex Accounts ដែលយើងអាចពិនិត្យ និងសន្សំប្រាក់នៅក្នុងគណនីដោយមិនគិតថ្លៃប្រចាំខែ។ គណនី Plex នេះនឹងមកដល់នៅឆ្នាំ ២០២១ ដំបូងបង្អស់នៅសហរដ្ឋអាមេរិក។ កម្មវិធីនេះក៏ជួយសម្រួលដល់ការផ្តល់ជូនពិសេសនិងការបញ្ចុះតម្លៃផងដែរ – Burger King, Etsy, REI Co-op, Sweetgreen, Target, Warby Parke និងមានរបស់ជាច្រើនទៀត ដែលយើងអាចធ្វើការបង់ប្រាក់តាម Google Pay ថ្មីនេះ។ បន្ថែមពីនេះ Google Pay ប្រភេទថ្មីនេះអាចជួយយើងក្នុងការរៀបចំនិងពិនិត្យមើលការចំណាយរបស់យើង។ ប្រសិនបើវាត្រូវបានភ្ជាប់ទៅនឹងគណនីធនាគារ វានឹងផ្តល់ឱ្យយើងនូវការសង្ខេបនៅចុងខែ រួមទាំងនិន្នាការនៃការចំណាយ។ កម្មវិធីនេះក៏អនុញ្ញាតឱ្យយើងអាចស្វែងរកប្រវត្តិ​នៃការចំណាយរបស់យើងបានផងដែរ។ ឧទាហរណ៍ យើងអ្នកអាចស្វែងរក“ វិក័យបត្តិម្ហូបខែមុន” ពេលនោះ Google Pay នឹងបង្ហាញពីប្រតិបត្តិការពាក់ព័ន្ធភ្លាមៗ។ Google បានធ្វើឱ្យកម្មវិធីថ្មីនេះមានសុវត្ថិភាពនិងមានភាពឯកជនជាងមុន។ ទិន្នន័យរបស់អ្នកប្រើប្រាស់ទំាំងអស់នឹងមិនត្រូវបានលក់ទៅឱ្យភាគីទីបីឡើយ ហើយនឹងមិនត្រូវបានចែករំលែកជាមួយសេវាកម្ម Google ផ្សេងទៀត សម្រាប់ការផ្សាយពាណិជ្ជកម្មនោះទេ។ កម្មវិធីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ ឧទាហរណ៍ វានឹង​ប្រាប់យើង នៅពេលដេលយើងរៀបនឹងផ្ញើប្រាក់ទៅមនុស្សចម្លែក ឬមិនស្គាល់។ […]

Written by Heaur

11/20/2020

Version​ ប្រភេទថ្មីរបស់ Google Pay គឺវាស្រដៀងនឹងកម្ម chat app ដែរ- វាបង្ហាញពី contacts list រួមមានមនុស្សនិងអាជីវកម្ម ហើយការផ្ទេរប្រាក់ត្រូវបានរៀបចំឡើងធ្វើឱ្យមើលទៅដូចជាការផ្ងើរសារ។ យើងថែមទាំងអាចបង្កើត“chats” ដើម្បីបែងចែកការបង់ប្រាក់នៅភោជនីយដ្ឋានឬការជួលប្រចាំខែជាមួយមិត្តរួមបន្ទប់របស់យើង ហើយយើងក៏អាចផ្ញើសារបានផងដែរ។

Version​ ថ្មីមួយនេះនឹងត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកមុនគេ ដែលជាផ្នែកមួយនៃគំរោងរបស់ Google សម្រាប់អនាគតនៃការបង់ប្រាក់។ Google បានចាប់ដៃគូជាមួយធនាគារចំនួន ១១ និងសហជីពឥណទានដើម្បីបើកដំណើរការ Plex Accounts ដែលយើងអាចពិនិត្យ និងសន្សំប្រាក់នៅក្នុងគណនីដោយមិនគិតថ្លៃប្រចាំខែ។ គណនី Plex នេះនឹងមកដល់នៅឆ្នាំ ២០២១ ដំបូងបង្អស់នៅសហរដ្ឋអាមេរិក។

កម្មវិធីនេះក៏ជួយសម្រួលដល់ការផ្តល់ជូនពិសេសនិងការបញ្ចុះតម្លៃផងដែរ – Burger King, Etsy, REI Co-op, Sweetgreen, Target, Warby Parke និងមានរបស់ជាច្រើនទៀត ដែលយើងអាចធ្វើការបង់ប្រាក់តាម Google Pay ថ្មីនេះ។

បន្ថែមពីនេះ Google Pay ប្រភេទថ្មីនេះអាចជួយយើងក្នុងការរៀបចំនិងពិនិត្យមើលការចំណាយរបស់យើង។ ប្រសិនបើវាត្រូវបានភ្ជាប់ទៅនឹងគណនីធនាគារ វានឹងផ្តល់ឱ្យយើងនូវការសង្ខេបនៅចុងខែ រួមទាំងនិន្នាការនៃការចំណាយ។

កម្មវិធីនេះក៏អនុញ្ញាតឱ្យយើងអាចស្វែងរកប្រវត្តិ​នៃការចំណាយរបស់យើងបានផងដែរ។ ឧទាហរណ៍ យើងអ្នកអាចស្វែងរក“ វិក័យបត្តិម្ហូបខែមុន” ពេលនោះ Google Pay នឹងបង្ហាញពីប្រតិបត្តិការពាក់ព័ន្ធភ្លាមៗ។

Google បានធ្វើឱ្យកម្មវិធីថ្មីនេះមានសុវត្ថិភាពនិងមានភាពឯកជនជាងមុន។ ទិន្នន័យរបស់អ្នកប្រើប្រាស់ទំាំងអស់នឹងមិនត្រូវបានលក់ទៅឱ្យភាគីទីបីឡើយ ហើយនឹងមិនត្រូវបានចែករំលែកជាមួយសេវាកម្ម Google ផ្សេងទៀត សម្រាប់ការផ្សាយពាណិជ្ជកម្មនោះទេ។ កម្មវិធីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ ឧទាហរណ៍ វានឹង​ប្រាប់យើង នៅពេលដេលយើងរៀបនឹងផ្ញើប្រាក់ទៅមនុស្សចម្លែក ឬមិនស្គាល់។

យ៉ាងណាមិញ យើងអាចសាកល្បង Google Pay ថ្មីរយៈពេលបីខែ មុនពេលដែលយើងសម្រេចចិត្តថាត្រូវបន្តប្រើឬបិទវា។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …