លែងពិបាកក្នុងការចែករំលែកកម្មវិធី ឯកសារ ឬរូបថតទៀតហើយ ជាមួយមុខងារថ្មីរបស់ក្រុមហ៊ុន Google
មុខងារNearby Share ថ្មីនេះ​នឹងអាចអោយយើងចែករំលែកកម្មវិធីហ្គេមនិងកម្មវិធីនានាទៅកាន់ គ្រួសារនិងមិត្តភក្តិរបស់យើងបានយ៉ាងងាយ។

Written by Heaur

12/04/2020

ក្រុមហ៊ុន Google បានបង្តើតមុខងារថ្មីមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ​ Android​ ដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី Airdrop របស់ Apple ដែរ។ មុខងារថ្មីនេះមានឈ្មោះថា Android Nearby Share ឬក៏ Share With Nearby ដែលឥឡូវនេះ វាត្រូវបានដាក់នៅក្នុងការធ្វើតេស្តសាកល្បងហើយ។ 

យ៉ាងណាមិញ យើងអាចប្រើប្រាស់កម្មវិធីនេះបានផងដែរ។ ជាដំបូង ប្រសិនជាយើងចង់ចែករំលែកកម្មវិធីណាមួយនៅលើទូរស័ព្ទរបស់យើងទៅកាន់មិត្តភក្តិយើង យើងគ្រាន់តែចូលទៅកាន់ Google Play បន្ទាប់មកចុចលើពាក្យថា My Apps & Games tab ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃអេក្រង់ទូរស័ព្ទ ជ្រើសរើសកម្មវិធីដែលយើងចង់ចែករំលែក រួចចុចលើពាក្យថា Share នៅផ្នែកខាងលើ។ នោះយើងនឹងឃើញមុខងារ Nearby Share​ តែម្តង។ យ៉ាងណាមិញ ចំពោះទូរស័ព្ទរបស់មិត្តភក្តិយើងតម្រូវអោយបើក Bluetooth, Wi-Fi ហើយនឹង​​ Location​ ផងដែរ។

ចំពោះការផ្ញើររូបថត ឯកសារ វីដេអូខ្លីៗ យើងគ្រាន់តែចូលទៅកាន់ Gallery​ រួចជ្រើសរើសរូបថតណាមួយដែលយើងចង់ផ្ញើរ ហើយស្វែងរកពាក្យថា Share ដែលស្ថិតនៅផ្នែកខាងលើ នោះមុខងារ Nearby Share នឹងបង្ហាញខ្លួនអោយយើងតែម្តង។ 

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …