Google Mapsទទួលបានមុខងារថ្មីជាច្រើន ដើម្បីជួយសម្រួលនិងផ្តលពត័មានដល់អ្នកប្រើប្រាស់នៅលើពិភពលោក ដែលរងផលប៉ះពាល់ដោយរោគរាតត្បាត។ The COVID-19 Info layer ត្រូវបានបន្ថែមជាមួយនឹងព័ត៌មានទាក់ទងនឹងចំនួនករណីនៃអ្នកឆ្លងមេរោគ COVID និងចំនួននៃអ្នកស្លាប់សរុប ព្រមទាំងព័ត៌មានស្តីអំពីគោលការណ៍ណែនាំក្នុងតំបន់ដែលយើងរស់នៅ និងកន្លែងធ្វើ Test រកមេរោគ Covid 19 ផងដែរ។

បន្ថែមពីនេះ Google Maps នឹងបង្ហាញពីកន្លែងដែលមានមនុស្សច្រើន ឬកន្លែងដែលមានចំនួនអ្នកឆ្លងច្រើន ដើម្បីអោយយើងអាចជៀសវាងពីតំបន់ទំាងនោះ។ ចំពោះការធ្វើដំណើរតាមផ្លូវសាធារណៈ យើងនៅតែអាចរក្សាគម្លាតសង្គមបាន ដោយពិនិត្យមើលពត័មាននៅក្នុងGoogle Maps។ យើងក៏អាចប្រើវា ដើម្បីបញ្ជាទិញម្ហូបកម្មង ដោយយើងអាចឃើញពីពេលវេលា ព្រមទំាងអាចតាមដានការដឹកជញ្ជូនភ្លាមៗផងដែរ។

Google ក៏បានប្រមូលទិន្នន័យគួរឱ្យចាប់អារម្មណ៍មួយចំនួនស្តីអំពីរបៀបដែលរោគរាតត្បាតបានជះឥទ្ធិពលដល់ទម្លាប់របស់យើង។ ឧទាហរណ៍នៅសហរដ្ឋអាមេរិកប្រជាជនកាន់តែច្រើនកំពុងប្រើកង់ដើម្បីធ្វើដំណើរ ខណៈពេលដែលការដឹកជញ្ជូនសាធារណៈបានធ្លាក់ចុះ។ សម្រាប់ការកំសាន្ដ មនុស្សភាគច្រើនធ្វើដំណើរនៅខាងក្រៅ ដូចជាពិសេសឧទ្យាននិងទឹកជ្រោះ ។ ទំាំងនេះសុទ្ធសឹងជាទម្លាប់ដែល Google Maps បានកំណត់បាន។

គួរបញ្ជាក់ថា មុខងារបន្ថែមថ្មីរបស់ Google Maps ទាំងអស់នេះ សុទ្ធតែដំណើរការនៅលើ Android និង iOS ដើម្បីជួយអោយអ្នកប្រើប្រាស់ជៀសផុតពីមេរោគ Covide-19 ។
Source: www.gsmarena.com