ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន Google តែងតែបង្កើតនូវមុខងារថ្មីៗជានិច្ចនៅលើកម្មវិធីរបស់ខ្លួន សម្រាប់ជួយសម្រួលដល់ការរស់នៅ ការទំនាក់ទំនង ក៏ដូចជាការធ្វើការជីវកម្មរបស់អ្នកប្រើប្រាស់អោយកាន់តែមានភាពងាយស្រួល។ លើកនេះកម្មវិធី Google Maps របស់ក្រុមហ៊ុន Google កំពុងតែដាក់ចេញនូវមុខងារថ្មីៗចំនួន៤ ដែលជាមុខងារផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការចូលរួមសហគមន៍។
១. Community feed ៖ នឹងជួយអោយអ្នកប្រើប្រាស់ អាចចូលមើលរូបថត, reviews និងប្រកាសថ្មីៗ ដែលត្រូវបានអ្នកជំនាញ ឬអ្នកផ្សេងបានបង្ហាញនៅក្នុងកម្មវិធី។

២. Messaging for Maps and Search៖ ជាមុខងារអនុញ្ញាតអោយក្រុមហ៊ុននិងអតិថិជនធ្វើការផ្ញើសារទៅគ្នាបាន។

៣. Performance insights for businesses៖ មុខងារនេះនឹងជួយក្រុមហ៊ុនធ្វើការតាមដានដំណើរការអាជីវកម្មរបស់ខ្លួន តាមរយៈការចូលរួមរបស់អតិថិជននៅលើ Google Maps។

៤. Street View images added by users៖ អ្នកប្រើប្រាស់ Google Maps អាចបង្ហោះរូបថត ឬវីដេអូនៃទិដ្ឋភាពតាមដងផ្លូវ ដែលពួកគេកំពុងជិះកាត់ បង្ហោះចូលទៅកាន់ Google Maps បានផងដែរ។ ពេលនោះ Google នឹងបង្វិលទីតាំងនិងផ្គុំរូបភាពទំាងនោះដោយស្វ័យប្រវត្តិ។

Source: edition.cnn.com