នាយកប្រតិបត្តិរបស់ក្រុមហ៊ុនGoogleបាននិយាយអំឡុងព្រឹត្តិការណ៍សន្និសីទGoogleI/O ថាGoogle Map នឹងទទួលបាននូវមុខងារថ្មីៗជាច្រើនក្នុងពេលប៉ុន្មានខែខាងមុខនេះ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការរៀបចំផែនការធ្វើដំណើរក្នុងពេលមានជំងឺរាតត្បាតនិងជៀសវាងផ្លូវនិងតំបន់ដែលត្រូវមានសភាពកក់ស្ទះខ្លាំង។

សម្រាប់អ្នកបើកបរ ការផ្លាស់ប្តូរទិសដៅថ្មីនឹងប្រើព័ត៌មានចេញពីម៉ាស៊ីន ដោយវាអាចជួយអ្នកប្រើប្រាស់ឱ្យចៀសពីតំបន់ដែលមានមនុស្សច្រើន។ ម្យ៉ាងវានឹងបង្ហាញផ្លូវណាស្រឡាសដល់អ្នកប្រើសម្រាប់ធ្វើដំណើរ។ ទន្ទឹមនឹងនេះ អ្នកធ្វើដំណើរតាមថ្មើរជើងនឹងឃើញផែនទីតាមចិញ្ចើមផ្លូវលម្អិតបន្ថែម ដែលបង្ហាញពីទទឹងផ្លូវដល់មាត្រដ្ឋានរួមជាមួយចិញ្ចើមថ្នល់ ផ្លូវបំបែក ផ្លូវនៅតាមទីក្រុងនិងបង្ហាញតំបន់ទំាងឡាយដែលអ្នកប្រើអាចរុញរទេះ – រឺក៏អាចជិះកង់បានដែរឬទេ។ ផែនទីតាមចិញ្ចើមផ្លូវលម្អិតទាំងនេះនឹងដាក់បង្ហាញនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS នៅក្នុងទីក្រុងចំនួន ៥០ ទៀតនៅចុងឆ្នាំ ២០២១ ។

ការធ្វើឱ្យប្រសើរឡើងចំពោះមុខងារlive viewរបស់  Google Mapនឹងអនុញ្ញាតឱ្យអ្នកចូលប្រើវាភ្លាមៗពីផែនទី។ អ្នកក៏នឹងអាចមើលឃើញផ្លាកសញ្ញាផ្លូវនិងទីកន្លែងដែលអ្នកស្ថិតនៅដូចជាផ្ទះ កន្លែងធ្វើការ ឬសណ្ឋាគាររបស់អ្នក។ នេះនឹងធ្វើឱ្យកាន់តែងាយស្រួលក្នុងការយល់ពីអ្វីដែលនៅជុំវិញអ្នក។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports