ជួបជាមួយនឹងfeatureទំាង១០នៅរបស់កម្មវិធីGoogle Map
Google Mapមិនត្រឹមតែទទួលបានការពេញនិយមនោះទេ កម្មវិធីនេះក៍ត្រូវបានបំពាក់ដោយមុខងារជាច្រើន ក្នុងនោះមានមុខងារ១០ដែលអ្នកប្រើប្រាស់ខ្លះមិនទាន់បានដឹង។

Written by Heaur

01/19/2021

បន្ទាប់ពីបង្កើតបានរយៈ១៦ឆ្នាំមក កម្មវិធីGoogle Map មិនត្រឹមទទួលបានការពេញនិយមបំផុតនោះទេ ហើយកម្មវិធីមួយនេះក៏ទទួលការធ្វើការបច្ចុប្បន្នភាពជាច្រើន ដូចជាមុខងារ និងសុក្រិតភាពនៃGPS  ដែលបានជួយសម្រួលដល់លក្ខណៈធ្វើដំណើររបស់អ្នកប្រើប្រាស់ជាច្រើន។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំបាទសូមនាំដល់អ្នកទំាងអស់គ្នានូវមុខងារមដែលមានប្រយោជន៍មួយចំនួន!

​1. Real-time shooting

នៅពេលដែលយើងទៅទីកន្លែងណាមួយ ហើយមិនស្គាល់កន្លែងនោះ យើងអាចបើកGoogle Map ដោយម្មវិធីនេះ វាអាចសម្គាល់ទីតាំងឈរជើងរបស់យើងជាលក្ខណៈប្រហាក់ប្រហែលតែប៉ុណ្ណោះ។ ដូចនេះយើងអាចបើកមុខងារថតរូប ដោយការថតទិដ្ឋភាពជុំវិញរបស់យើង  ពេលនោះកម្មវីធិនេះនឹងអាចបង្ហាញពីទីតាំងរបស់យើងឱ្យកាន់តែសុក្រិតជាងទៅមុន។

  • ចូលទៅកាន់Google Map
  • សរសេរគោលដៅដែលយើងចង់ទៅ
  • ចុចលើDirection
  • ស្វែងរកពាក្យថា Live View
  • ស្កេនសំណង់ជំុវិញ

2. Modify the map

ដោយសារតែមានការវិត្ត និងភាពរីកចម្រើនយ៉ាងរហ័ស ហេតុនេះអគារ ផ្លូវ សំណង់មួយចំនួយត្រូវបានបង្កើតឡើងយ៉ាងច្រើន។ ដូចនេះមានសំណង់ និងផ្លូវទំាំងនោះ ប្រហែលជាមិនត្រូវបានបង្ហាញនៅ Google Map នោះទេ។ តែយើងម្នាក់ៗអាចបន្ថែមឬលុបពត៌មានទំាំងនោះ ដោយខ្លួនឯងនៅលើកម្មវិធីGoogle Map។ 

  • ចូលទៅកាន់Google Map
  • ស្វែករកពាក្យថា Contribute
  • កែប្រែ បន្ថែមទីកន្លែង បញ្ចេញមតិ បន្ថែមរូបភាព

3. Commute

ជាមុខងារដែលសាកសមបំផុតសម្រាប់អ្នកធ្វើការ សិស្សនិសិ្សត ដែលតម្រូវអោយពួកគាត់ធ្វើដំណើរពីផ្ទះទៅកន្លែងការងារ ឬសាលារៀន ដោយពួកគេតម្រូវអោយកំណត់ទីតំាងសាលា កន្លែងធ្វើការ និងទីលំនៅក្នុងកម្មវិធី។ មុខងារនេះអាចផ្តល់ដំណឹងពីស្ថានភាពផ្លូវ រយៈពេល និងបង្ហាញពីផ្លូវទៅកាន់គោលដៅរបស់យើង។

  • Google Map
  • ចុចលើ Commute
  • បញ្ចូលអាស័យដ្ឋានរបស់យើង
  • កំណត់ទីតំាងនៃទីលំនៅ
  • បញ្ចូលអាស័យដ្ឋានកន្លែងការងារ
  • កំណត់ទីតំាងកន្លែងការងារ
  • ជ្រើសរើសម៉ោងចូល​ និងម៉ោងចេញពីការងារ
  • Done

4. Share real-time location

ជាធម្មតានៅពេលដែលយើងចែករំលែកទីតាំងយើងទៅកាន់បងប្អូន មិត្តភក្តិរបស់យើង នោះគេប្រាកដជាដឹងពីកន្លែងដែលយើងកំពុងតែឈរជើង។ ឥឡូនេះ កម្មវិធី Google Map បានបន្ថែមនូវមុខងារថ្មីមួយ ដែលអាចចែករំលែកទីកន្លែងរបស់យើងតាមពេលវេលាជាក់ស្តែង។ មានន័យថា ក្នុងករណីដែលយើងកំពុងតែធ្វើដំណើរតាមដងផ្លូវ មុខងារនេះក៏នឹងបង្ហាញពីការផ្លាស់ប្តូរទីតំាងរបស់យើង តាមរយៈតំណភ្ជាប់(Link)។ មិនថាយើងស្ថិតនៅទីណា មិត្តបភ្តិយើងនៅតែអាចដឹងពីកន្លែងដែលយើងកំពុងតែឈរជើងផងដែរ។

  • ចូលទៅកាន់Google Map
  • ចុចលើពណ៌ខៀវ
  • ស្វែងរក Location Sharing
  • កណត់ពេល​វេលានៃការShare
  • ជ្រើសរើសសមាជិកដែលយើងចង់ចែករំលែក

5. Food Recommended

នៅលើកម្មវិធី Google Mapឥឡូវនេះ, យើងក៏អាចស្វែងរកហាងទំនិញ ឬភោជនីយដ្ឋានដែលនៅក្បែរយើង បើសិនយើងត្រូវការទិញអីវ៉ាន់ និងចង់ញាំុអាហារជាមួយបងប្អូនមិត្តភក្តិជាដើម ហើយវាក៏បង្ហាញពីទីតំាងនៃហាងទំនិញទំាំងនោះអោយយើងឃើញផងដែរ។  

  • ចូលទៅកាន់កម្មវិធី Google Map
  • ស្វែងរកពាក្យថា Updates

6. Fast Taxi

បច្ចុប្បន្ននេះ នៅកម្មវិធីGoogle Map យើងអាចធ្វើការកក់ឬហៅTaxiបាន បន្ទាប់ពីយើងសរសរឈ្មោះគោលដៅហើយ ដោយយើងមិនចាំបាច់លើកដៃហៅម៉ូតូ ឬតាក់ស៊ីដូចមុខទៀតឡើយ។ 

  • ចូលទៅកាន់កម្មវិធី Google Map
  • សរសរគោលដៅដែលយើងចង់ទៅ នៅលើ Search Here
  • ចុចលើពាក្យថា Direction
  • រករូបភាពមនុស្សលើកដៃ
  • ចុចលើពាក្យថា Open App

7. Timeline

នៅលើកម្មវិធីGoogle Map មានមុខងារមួយដែលអាចអោយយើងចូលប្រវត្តនៃការដំណើររបស់យើង(History) ដូចជាកាលបរិច្ឆេទ និងគោលដៅដែលយើងបានទៅ ប្រសិនបើយើងភ្លេចកន្លែងដែលយើងបានទៅកាលពីមុន។ ដូចនេះ យើងអាចបើកមុខងារនេះ ដើម្បីរំលឹិនិងពិនត្យមើលឡើងបានផងដែរ។

  • ចូលទៅកាន់Google Map
  • ចុចលើរូប Profile
  • Your Timeline

8. Offline Map

យើងគ្រប់គ្នាតែងជួបបញ្ហាអ៊ិនធឺណែតដើរយឺត ជាពិសេសរាល់ពេលធ្វើដំណើរ ឬទៅតំបន់ឆ្ងាយៗ ដោយតម្រូវអោយយើងត្រូវការប្រើប្រាស់កម្មវិធី​ Google Map។ ប៉ុន្តែមុខងារ Offline Map នៅតែអនុញ្ញាអោយយើងអាចប្រើប្រាស់ និងចូលមើលទីតំាងដែលយើងកំពុងឈរជើងបានដដែល ទោះបីជាយើងមិនមានអ៊ិនធីណែតក៏ដោយ។ ជាដំបូងយើងគ្រាន់តែទាញយកផែនទីទុកក្នុងកម្មវិធីGoogle Mapជាមុនសិន (Offline Map)។  មុខងារនេះនៅតែអាចទទួលសញ្ញា និងបង្ហាញពីទីកន្លែងរបស់យើងដោយត្រឹមត្រូវដដែល បើទោះបីជាសេវាអ៊ិនធឺណិតដើរយឺតក៏ដោយ។

  • ចូលទៅកាន់Google Map
  • ចុចលើរូប Profile
  • ស្វែងរក​ Offline Maps
  • ចុចលើ Select Your Own Map
  • ជ្រើសរើសទីកន្លែងដែលយើងចង់ទាញយក
  • ចុចលើ Download

9. Location sharing and joint modification

កម្មវិធីGoogle Map មិនត្រឹមតែអនុញ្ញាតអោយខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំអាចចែករំលែកទីតំាងគ្នាទៅវិញទៅមកទេ តែយើងក៏ថែមទាំងអាចកែប្រែ និងសរសេរទីកន្លែងគោលដៅដែលយើងចង់ទៅជាមួយគ្នាបានទៀតផង។ 

  • ចូលទៅកាន់Google Map
  • ស្វែងរក Save
  • ចុចលើ Want to Go
  • ចុចលើ Add (​សម្រាប់កំណត់ទីកន្លែងដែលយើងចង់ទៅ)
  • ចុចលើ Share
  • Open Link Allows Editing
  • Continue

10. Plan your future itinerary​ 

មុខងារនេះអាចអោយយើងជ្រើសរើសពេលវេលាសម្រាប់ការធ្វើដំណើរ ឬកំណត់គោលដៅរបស់យើ­ង។ ពេលនោះ ប្រព័ន្ធនៅលើកម្មវិធីនឹងធ្វើការបង្ហាញយើងនូវការប៉ាន់ស្មានពេលវេលានៃការធ្វើដំណើរ ដោយផ្អែកលើលក្ខខណ្ឌចរាចរណ៍ និងស្ថានភាពផ្លូវជាក់ស្តែង។ មុនពេលយើងចេញដំណើរ យើងត្រូវកំណត់កាលបរិច្ឆេទ ឬពេលវេលាធ្វើដំណើរជាក់លាក់ ហើយកម្មវិធីនេះនឹងបង្ហាញផ្លូវ និងរយៈពេលនៃការដំណើរដល់យើង។

  • ចូលទៅកាន់ Google Map
  • Search Destination
  • ចុចលើ Direction
  • ចុចលើ Dot
  • ស្វែងរកពាក្យថា Add Stop
  • បញ្ចូលគោលដៅដែលយើងចង់បន្ថែម Add Stop

ដូចនេះ យើងឃើងថា មុខងារទំាំង១០ខាងលើនេះ មិនត្រឹមតែអាចចូលរួមសម្រួលដល់ការធ្វើដំណើរ ការផ្តលពត៌មានដល់អ្នកប្រើប្រាស់រាប់លានមាក់ប៉ុណ្ណោះនោះទេ​ តែវាក៏អោយគេប្រើប្រាស់វាសម្រាប់ការរៀបចំគម្រោងដំណើរកំសាន្តផងដែរ មិនថាផ្លូវជិត ឬផ្លូវឆ្ងាយឡើយ។  ម្យា៉ងទៀត វាក៏អាចផ្តលសុក្រិតភាពនៃGPS បើទោះបីជាគេមិនមានinternet ក៏ដោយ។  សូមកំុភេ្លចជួយ comment និងចែករំលែកទៅកាន់មិត្តកក្តិរបស់អ្នក។ សូមអរគុណ!!

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …