ក្រុមហ៊ុនយក្សGoogle បានធ្វើការៀបចំព្រឹត្តិការណ៍ Google I/O របស់ខ្លួនដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់២០ ឧសភានេះ។ ក្នុងរយៈពេលពីរម៉ោងនៃថ្ងៃទី១, Google បាននិយាយអំពីផលិតផល មុខងារ និងកម្មវិធីថ្មីៗមួយចំនួនដែលខ្លួនគ្រោងអោយដំណើរការ ជាពិសេសបញ្ញាសប្បនិមិ្មត្ត(AI)។ 

  • AI

នៅក្នុងព្រឹត្តិការណ៍Google I/O នេះបាននិយាយអំពីការជឿនលឿននិងការរីកចម្រើននៃបញ្ញាសិប្បនិម្មិតរបស់ខ្លួន។ ក្រុមហ៊ុនបានរៀបរាប់ពីបច្ចេកវិទ្យាLaMDA ដែលជាគំរូថ្មីដែលក្រុមហ៊ុនអះអាងថាតំណាងឱ្យរបកគំហើញ AI ដែលអាចផ្លាស់ប្តូរបាន។ បញ្ញាសិប្បនិមិ្មតនេះក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងឧបករណ៍ព្យាបាលរោគសើស្បែក ដើម្បីអាចផ្តលព័ត៌មានអំពីស្ថានភាពស្បែកដល់អ្នកប្រើប្រាស់។

  • Privacy

Googleបានបង្ហាញពីគោលការណ៍ឯកជនថ្មី ដែលនឹងត្រូវដាក់បញ្ចូលក្នុងផលិតផលរបស់ខ្លួន។ ឧទាហរណ៍ដូចជា កម្មវិធីGoogle Photo ដែលក្រុមហ៊ុនកំពុងបន្ថែមFolderឯកសារសម្រាប់រូបភាពនិងវីដេអូដែលអ្នកប្រើប្រាស់ចង់រក្សាជាលក្ខណៈឯកជន។ ម្យ៉ាង ក្រុមហ៊ុនក៏បានបន្ថែមនូវជំរើសថ្មីមួយ ដែលអ្នកប្រើប្រាស់អាចលុបប្រវត្តិស្វែងរក(Search History ) ក្នុងរយៈពេល១៥នាទីចុងមុន។

  • Google App

ចំពោះកម្មវិធីGoogleទំាំងអស់, ក្រុមហ៊ុនបានក៏បានបន្ថែមនូវមុខងារថ្មីៗមួយចំនួនរួមមាន Memory Control, ការផ្លាស់ប្តូរPasswordsនៅក្នុងChrome’s built-in password manager , និងការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីGoogle Mapផងដែរ។

  • Android 12

ដោយឡែកប្រព័ន្ធប្រតិបត្តិការAndroid 12ត្រូវបានបន្ថែមជាមួយនឹងលក្ខណៈថ្មីៗដូចជាគោលការណ៍ឯកជនថ្មី, ការភ្ជាប់ជាមួយនឹងAndroid TV OS, ដោះសោរឡាននិងការអាប់ដេតនៃមុខងាររបស់កាមេរ៉ា។

  • Wear OS

ក្រុមហ៊ុនGoogle បានធ្វើការជាមួយនឹងSamsung ដោយក្រុមហ៊ុនទាំងពីរកំពុងធ្វើការរួមគ្នាលើប្រព័ន្ធWear OSចុងក្រោយ។ Google ក៏មិនបានប្រាប់ពីពត៌មានលម្អិតច្រើនដែរ ប៉ុន្តែGoogleបានសន្យាដល់អ្នកប្រើថា នាឡិការជំនាន់ថ្មីនឹងមានការរចនាថ្មីដែលអ្នកប្រើប្រាស់មានសេរីភាពកាន់តែច្រើនក្នុងការផ្លាស់ប្តូរតាមបំណងរបស់គេ។

  • Starline

នៅឆ្នាំ២០២១ គម្រោងProject Starlineនឹងចាប់ផ្តើមដំណើរការ។ ជាមួយនឹងគម្រោងនេះ Starlineនឹងមានអេក្រង់ពិសេសមួយដែលបង្ហាញពីទំហំរូបភាព3Dដូចនឹងទំហំមនុស្ស ។ យោងទៅតាមGoogle,ការជជែកតាមរយៈStarline នេះនឹងធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថា ខ្លួនកំពុងអង្គុយនៅពីមុខអ្នកនណាម្នាក់ដោយផ្ទាល់ ដែលនេះវាបានបង្កើតបទពិសោធន៍ជជែកតាមវីដេអូ ជាលក្ខណៈធម្មជាតិនិងស៊ីជម្រៅជាងធម្មតាទៅទៀត។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports