យោងតាមការចុះផ្សាយរបស់គេហទំព័រ The Verge បានរៀបរាប់ថា ក្រុមហ៊ុនយក្ស Google គ្រោងនឹងលែងផលិត Google Home Max ដែលជាឧបករណ៍បំពងសម្លេងដ៏ឆ្លាតវៃរបស់ខ្លួន ដោយឧបរកណ៍នេះត្រូវបានក្រុមអ្នកជំនាញរចនាឡើងជាមួយនឹងសំលេងដែលមានគុណភាពខ្ពស់ មុខការដាក់លក់ឧបករណ៍ Google Home Max នេះលើ Google Store។ ហើយប្រសិនបើយើងចូលទៅកាន់គេហទំព័រ Google Store យើងនឹងឃើញថាគំរូពណ៌សនិងខ្មៅឆ្នូតពីលើ ដែលបានបង្ហាញថាឧបករណ៍នេះលក់អស់ពីស្តុក ហើយក៏មិនមានការផលិតទៀតដែរ។

ទោះបីជា Google បានឈប់ផលិតឧបករណ៍ Google Home Max នេះក៏ដោយ, ក្រុមហ៊ុននៅតែគ្រោងនឹងគាំទ្រ និងធ្វើបច្ចុប្បន្នភាព software ហើយនឹងបន្តការកែលំអផ្នែកសុវត្ថិភាពជូនអតិថិជនដែលកំពុងប្រើប្រាស់វាដដែល។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រាប់ទៅកាន់អ្នកប្រើប្រាស់ Google Home Max មិនគួរព្រួយបារម្ភនោះទេ ព្រោះក្រុមហ៊ុននឹងមិនមានការផ្លាស់ប្តូរនៅក្នុងសេវាកម្មរបស់ពួកគេឡើយ ដោយ Google បានប្តេជ្ញាចិត្តក្នុងការគាំទ្រឧបករណ៍សំលេងដ៏អស្ចារ្យមួយនេះ ដោយវានៅតែអាចបន្តប្រើប្រាស់ជាមួយឧបករណ៍ Assistant-enabled products របស់ក្រុមហ៊ុនបានដដែល

គួរំលឹកជូនថា ឧបករណ៍សំលេង Google Home Max បានដាក់លក់ជាផ្លូវកាលពីខែធ្នូឆ្នាំ ២០១៧ ដែលជាប្រភេទឧបករណ៍សំលេងដ៏ឆ្លាតវៃ វាអាចធ្វើការតភ្ជាប់ជាមួយ Google Assistance ដើម្បីចាក់ចម្រៀង ឬជាលក្ខណៈ home audio។ ឧបករណ៍ Google Home Max ក៏នឹងត្រូវជំនួសដោយឧបករណ៍សំលេងស៊រីថ្មី នោះគឺ Nest Audio។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia