បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ចេញនូវកម្មវីធីសុខភាព Research App កាលពីឆ្នាំមុខរួចមក, ក្រុមហ៊ុនហ្គូហ្គោលក៏បានប្រកាសថា ខ្លួននឹងចេញផ្សាយនូវកម្មវិធីស្រាវជ្រាវថ្មីមួយសម្រាប់ទូរស័ព្ទ Android ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការតាមដានសុខភាពរបស់ខ្លួនតាមរយៈកម្មវិធីថ្មីនេះ។ កម្មវិធីស្រាវជ្រាវថ្មីនេះនឹងមានឈ្មោះថា Google Health Studies។

អ្នកប្រើប្រាស់ Android ទំាងអស់អាចធ្វើការរាយការណ៍នៅលើកម្មវិធីនេះ ពីរោគសញ្ញានៃជំងឺ ផ្លូវដង្ហើម ការប្រុងប្រយ័ត្ននានាដែលពួកគេកំពុងធ្វើដើម្បីបង្ការជំងឺ និងថាតើពួកគេមានវិជ្ជមានកូវីត១៩ ឬជាគ្រាន់តែជាជំងឺផ្តាសាយធម្មតាតែប៉ុណ្ណោះ។ យ៉ាងណាមិញ កម្មវិធីនេះនឹងប្រមូលយកទិន្នន័យទំាងនោះដូចជា អាយុ ភេទនិងពូជសាសន៍។ បន្ថែមពីនេះ រាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទំាងអស់នឹងត្រូវបានប្រមូលផ្គុំគ្នា រួចបញ្ចូនទៅកាន់អ្នកស្រាវជ្រាវ តាមរយៈមធ្យាបាយមួយដែលគេហៅថា federated learning ដើម្បីអោយពួកគេអាចពិនិត្យមើលពីទំនាក់ទំនង ឬដើមហេតុនៃការកើត ឬចំលងជំងឺទំាងនោះ។
យ៉ាងណាមិញ អ្នកប្រើទូរស័ព្ទ Android មួយចំនួនមានប្រាក់ចំណូលមធ្យម ឬទាបជាងនេះ បើប្រៀបនឹងអ្នកប្រើ iPhone តែពួកគេអាចនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនពីកម្មវិធីសុខភាពរបស់ក្រុមហ៊ុនហ្គូហ្គល។ ប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធដែលមានសំណុំទិន្នន័យចម្រុះខ្លំាង បើធៀបនឹងទូរស័ព្ទ iPhone ដែលនេះ វាអនុញ្ញាអោយក្រុមហ៊ុនអាចធ្វើការប្រមូលនូវទិន្នន័យបានគ្រប់ជ្រុងជ្រោយ និងលម្អិត។ ការសិក្សាតាមរយៈកម្មវិធីនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់សម្រាប់ការតាមដានសុខភាពរបស់ពួកគេ។
Source: www.theverge.com