Google នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកែសម្រួលឯកសារដោយផ្ទាល់នៅលើGmail
ក្រុមហ៊ុន Google ទើបតែបង្ហាញនូវមុខងារថ្មី និងគួរឱ្យចាប់អារម្មណ៍មួយ ដែលមិនធ្លាប់ធ្វើពីមុនមក។ វាជាប្រភេទមុខងារដែលអាចអោយយើងកែសម្រួល Word, Excel,​ និង PowerPoint files របស់យើងដោយផ្ទាល់នៅលើ Gmail

Written by Heaur

12/11/2020

ជាការពិតណាស់ បច្ចុប្បន្ននេះGmailបានក្លាយទៅជាឧបករណ៍ទំទាក់ទំនងដ៏សំខាន់មួយ សម្រាប់ទាំងការងារនិងជីវិតផ្ទាល់ខ្លួន។ វាងាយស្រួលណាស់ក្នុងការទាក់ទងទៅកាន់មនុស្សម្នាក់ផ្សេងទៀត ប្រសិនបើជាយើងមានអាសយដ្ឋានGmailរបស់ពួកគេ ហើយយើងអាចធ្វើការទាក់ទងពួកគេក្នុងរយៈពេលពីរបីនាទីតែប៉ុណ្ណោះ។ លើសពីនេះ សារអេឡិត្រូនិចនេះភាគច្រើនត្រូវបានគេប្រើប្រាស់ជាលក្ខណៈផ្លូវការ ដែលនេះបានបង្ហាញពីភាពចាំបាច់របស់វា។ 

ដើម្បីអោយវាកាន់មានភាពងាយស្រួលដល់អ្នកប្រើប្រាស់Gmail, ក្រុមហ៊ុន Google ទើបតែបង្ហាញនូវមុខងារថ្មី និងគួរឱ្យចាប់អារម្មណ៍មួយ ដែលមិនធ្លាប់ធ្វើពីមុនមក។ វាជាប្រភេទមុខងារដែលអាចអោយយើងកែសម្រួល Word, Excel,​ និង PowerPoint files របស់យើងដោយផ្ទាល់នៅលើ Gmail ដោយមិនចាំបាច់តម្រូវអោយយើងធ្វើការត្រឡបកែប្រែនៅក្នុង Microsoft Word នោះទេ។  យ៉ាងណាមិញ មុខងារថ្មីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីក្រុមហ៊ុនទើបតែបង្ហាញនូវកម្មវិធី Google Workspace ។

ដើម្បីអាចធ្វើការកែប្រែឯកសារទំាងនោះបាន យើងគ្រាន់តែចូលទៅក្នុង Gmail Account រួចពិនិត្យមើលGmailដែលយើងចង់កែប្រែ រួចចុចប៊ូតុង “edit” ថ្មីដែលវានឹងបង្ហាញខ្លួននៅជាប់នឹង email attachment បន្ទាប់មកយើងអាចធ្វើការកែតម្រូវនូវឯកសារដែលស្ថិតក្នុងGmailរបស់យើង ដោយយើងមិនចាំបាច់ download រួចធ្វើការកែប្រែនៅក្នុង word ហើយupload ឯកសារនោះមកអុីនធីណិតឡើងវិញនោះទេ។ ចំណែកឯកសារដើមនឹងមិនខូចទ្រង់ទ្រាយដើមរបស់វាឡើយ។ មានន័យថា​ មុខងារនេះនឹងរក្សាឯកសារដើមយើងមួយច្បាប់ និងឯកសារដែលយើងបានកែប្រែមួយច្បាប់។ 

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …