របៀបបង្កើត Google Form ងាយៗ
ប្រសិនបើអ្នកចង់ធ្វើការ ស្ទង់មតិ ធ្វើកម្រងសំណួរ​ផ្សេងៗ នៅតាមប្រព័ន្ធអ៊ីនធើណិត Google មានមុខងារពិសេសមួយសម្រាប់បង្កើត Form ទាំងនេះបានយ៉ាងងាយស្រួល និងឆាប់រហ័ស ខាងក្រោមនេះជារបៀបបង្កើតFormនៅលើ Google ងាយៗ ដោយគ្រាប់តែអនុវត្តតាមជំហានទាំងនេះ

Written by Dorn Visal

10/13/2020

១. ជាដំបូងគ្រាន់តែចូលទៅកាន់ docs.google.com/forms.

២. បន្ទាប់មកជ្រើសរើសយក Blank ឬក៏ចូលទៅកាន់ Form ដែលមានស្រាប់ក៏បាន

៣. ដាក់ចំណងជើង និងរៀបរា​ប់អំពីForm របស់អ្នក

៤. ក្នុងប្រអប់ខាងក្រោម អ្នកអាចបន្ថែមសំនួរ ជាច្រើនតាមអ្វីដែលអ្នកចង់បាន

៥. អ្នកក៏អាចImport សំណួរមកពីform ផ្សេង និងដាក់រូបភាព វីដេអូ Subtitle ការពិពណ៌នាផ្សេងៗបានដោយងាយស្រួល

៦. ចំណាំ៖ មុននឹងចែករំលែកForm ដែលអ្នកបង្កើតរួចអ្នកអាចចុច Preview ដើម្បីពិនិត្យបន្ថែមមុននឹងផុសបង្ហាញជាសាធារណៈដើម្បីជៀសវាងកំហុសនានា។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …