ដូចពួកយើងភាគច្រើនដែរបានដឹងរួចមកហើយថា ក្រុមហ៊ុន Google ជាក្រុមហ៊ុនដែលបានបង្កើតនូវបច្ចេកវិទ្យាជួយដល់កិច្ចការប្រចាំថ្ងៃយើងបានយ៉ាងច្រើន ដោយឥឡូវនេះក្រុមហ៊ុននេះបាននឹងកំពុងហក់ចូលវិស័យសុខាភិបាល។ ក្រុមហ៊ុនGoogle កំពុងតែប្រកាសពីមុខងារថ្មីៗមួយចំនួន ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើដែលមិនមានឧបករណ៍ចាប់សញ្ញា(wearable sensors) អាចដឹងអំពីចង្វាក់ដង្ហើមនិងចង្វាក់បេះដូងរបស់ពួកគេ។ ចាប់ផ្តើមនៅខែក្រោយ ម្ចាស់ទូរស័ព្ទដៃPixel នឹងអាចប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន តាមដានចង្វាក់បេះ និងចង្វាក់ដង្ហើមតាមរយៈកម្មវិធីGoogle Fit។ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងពង្រីកទៅកាន់ឧបករណ៍Androidអោយកាន់តែច្រើនផងដែរ។

នៅពេលដែលមុខងារនេះមានលើទូរស័ព្ទរបស់អ្នក អ្នកប្រើអាចបើកកម្មវិធីFit ដើម្បីធ្វើការវាស់វែងចង្វក់បេះដូង ដោយការប៉ះកាតថ្មី(new cards)នៅលើគេហទំព័រ។ Google កំពុងនឹងធ្វើការវាស់អត្រាដង្ហើមរបស់អ្នកប្រើ ដោយការសង្កេតមើលចលនាទ្រូង ហើយវាក៏នឹងត្រូវការមើលចលនាដងខ្លួនរបស់អ្នកប្រើផងដែរ។ ទន្ទឹមនឹងនេះដែរវាប្រើការផ្លាស់ប្តូរពណ៌តូចៗនៅក្រោមស្បែករបស់អ្នក ដើម្បីគណនាចង្វាក់បេះដូងរបស់អ្នក ហើយអ្នកត្រូវដាក់ម្រាមដៃរបស់អ្នកនៅលើកាមេរ៉ាខាងក្រោយ។ កម្មវិធី Fit នឹងណែនាំអ្នកពីរបៀប រៀបចំខ្លួនអ្នកដោយប្រើប្រាស់កាមេរ៉ាខាងមុខ សង្កេតមើលអត្រាដកដង្ហើម។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើវាអាចដំណើរការបានយ៉ាងម៉េច ខណៈដែលអ្នកប្រើប្រាសស្លៀកសម្លៀកបំពាក់ធំៗ។ បន្ថែមពីការរៀបរាប់ខាងលើនេះ អ្នកប្រើប្រាស់ក៏ត្រូវកាន់ទូរស័ព្ទរយៈពេលប្រហែល ៣០វិនាទី ដើម្បីឱ្យវាចាប់យកអត្រាដង្ហើមរបស់អ្នក ដែលមានរយៈពេលយូរជាងសម្លេង។
សម្រាប់អ្នកដែលព្រួយបារម្ភអំពីភាពឯកជនរបស់ពួកគេ, Googleកំពុងតែដំណើរការការពារទិន្នន័យសុខភាពទំាំងនេះ ដោយអ្នកប្រើក៏អាចលុបទិន្នន័យចេញពីគណនីFitផងដែរ ខណៈដែលមុខងារមួយនេះមិនត្រូវបានរចនាឡើងសម្រាប់ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តឬដើម្បីវាយតម្លៃស្ថានភាពជំងឺរបស់អ្នកប្រើប្រាស់ផងដែរ។
តែរហូតដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានចែករំលែកគោលការណ៍ណែនាំណាមួយស្តីអំពីលក្ខណៈពិសេសនេះនៅឡើយទេ ដោយក្រុមហ៊ុនអាចនឹងចាប់ផ្តើមជាមួយនឹងទូរស័ព្ទPixel របស់ខ្លួនជាមុន មុនពេលក្រុមហ៊នបន្ថែមទៅកាន់តែឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Androidផ្សេងទៀត។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube