នៅចុងឆ្នាំ 2020 មុខងារពិសេសរបស់ Google Duo ការរៀបស៊ុមដោយស្វ័យប្រវត្តិ បានដាក់ដំណើរការទៅឧបករណ៍ Samsung Galaxy។ បន្ទាប់ពីការដាក់បង្ហាញទូរស័ព្ទ Galaxy S21 គណនី Twitter ផ្លូវការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានបញ្ជាក់ថាមុខងារនេះពិតជាអាចប្រើបាននៅពេលឧបករណ៍ថ្មីចេញផ្សាយនៅចុងខែនេះ។
មុខងារពិសេសរបស់ Google Duo ជាមុខងារជួយសម្រួលក្នុងពេលខលជាវីដេអូដែលអាចរក្សារូបភាពរបស់អ្នក និងដៃគូក្នុងពេលខលដូចជាមិត្តភក្តិ ក្រុមគ្រួសារ អោយស្ថិតនៅចំកណ្តាលស៊ុមបានយ៉ាងល្អ វាហាក់ដូចជាមានម៉ាស៊ីនថតផ្ទាល់ខ្លួនរបស់អញ្ចឹង។ លក្ខណៈពិសេសនេះពីមុនគឺមានតែនៅលើចំពោះស្មាតហ្វូន Pixel តែប៉ុណ្ណោះ ហើយកាលពីឆ្នាំមុន មុខងារនេះក៏បានបំពាក់នៅលើទូរស័ព្ទ Galaxy ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។
រឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺមុខងារ គេហទំព័ររបស់ Google Duo នៅតែថ្លែងថាការរៀបចំស៊ុមដោយស្វ័យប្រវត្តិនេះ គឺមានតែនៅលើភីកសែល 4 តែប៉ុណ្ណោះ ទេទោះបីជាវាកំពុងមានការអាប់ដេតនៅលើស្មាតហ្វូន Galaxay អស់រយៈពេលជាច្រើនខែហើយក៏ដោយ។
Take your video chats up a notch with Auto-framing on Google Duo, so you can look your best when catching up with the people that matter most. Available on the new #GalaxyS21. pic.twitter.com/uGJK9rqCyv
— Android (@Android) January 19, 2021
ស្មាតហ្វូន Galaxy S21 ត្រូវបានណែនាំកាលពីសប្តាហ៍មុនហើយគ្រោងនឹងដាក់លក់នៅថ្ងៃទី ២៩ ខែមករា ជាមួយការទាក់ទាញដែលធ្វើអោយអ្នកគាំទ្រមានការពេញចិត្តជាច្រើនអំពីម៉ូដែលថ្មីនេះរួមទាំងមុខងារពិសេសដូចជា WiFi 6E នៅក្នុងទូរស័ព្ទ Galaxy S21 Ultra ព្រមទាំងបានបន្ថែមលក្ខណៈពិសេសដូចជា Google Duo’s auto-framing ផងដែរ។
ប្រភព៖ xda-developers
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia