ការរក្សាទុកឯកសារនៅក្នុងGoogle Drive ជាវិធីសាស្ត្រដ៏ប្រសើរមួយដែលសម្រាប់ការសន្សំទំហំផ្ទុកទិន្នន័យនៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។ ប៉ុន្តែវាមិនមែនជាជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរក្សាទុកទិន្នន័យចាំបាច់របស់អ្នកនោះទេ នៅពេល Google Drive មិនSupport ការ encrypt filesឯកសារនីមួយៗ តែថ្មីៗនេះ Google Drive នឹងធ្វើការ Update អោយមានការ Support ជាមួយ encrypt file ដើម្បីធានាសុវត្ថិភាពដល់ការរក្សាទុកឯកសារនៅលើ Google Drive។
កម្មវិធី Google Drive ជំនាន់ version 2.20.441.06.40 ក្រុមហ៊ុន Google ត្រៀមនឹងបង្ហាញលក្ខណៈពិសេសមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ encrypt files នៅលើ Drive រួចទាញមករក្សាទុកនៅលើ Device ក៏ដូចជាការទាញយក និងបើកឯកសារដែលបាន encrypt នៅក្នុង Google Drive បានផងដែរ។
ហើយអ្នកប្រើប្រាស់អាចទាញយក Google Drive ដែលបាន Update ចុងក្រោយពី APK Mirror ឬ Play Store ។
ប្រភព៖ androidpolice
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League