តោះមកស្គាល់តិចនិចប្រើប្រាស់Google Chrome លើទូរស័ព្ទ​តិចមើល!!
Browser ដែលយើងប្រើប្រាស់នៅលើកុំព្យួទ័រនិងទូរស័ព្ទចល័តភាគច្រើនគឺ កម្មវិធីchrome ប៉ុន្តែមានដឹងថាប្រើយ៉ាងមិចអោយមានប្រសិទ្ធភាព? សាកអានលេងមើល!!

Written by Heaur

03/17/2021

តាមធម្មតា កម្មវិធីbrowser ដែលយើងប្រើប្រាស់នៅលើកុំព្យួទ័រនិងទូរស័ព្ទចល័តភាគច្រើនគឺ កម្មវិធីchrome ។ កម្មវិធីChrome នៅលើទូរស័ព្ទដៃគឺមានលក្ខណៈខុសគ្នាច្រើនពីកម្មវិធីchrome browser នៅក្នុងកុំព្យួទ័រ។ ម្យ៉ាងទៀត កម្មវិធីChrome Version ទូរស័ព្ទដៃនេះ ក៏មាននូវប្រតិបត្តិការជាច្រើនផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ថ្ងៃនេះខ្ញុំបាទនឹងលើកឡើងពីមុខងារ ដែលមានប្រយោជន៍មួយចំនួនរបស់កម្មវិធីChrome Version ទូរស័ព្ទដៃ ទៅកាន់អ្នកទំាំងអស់គ្នា។

១. ត្រឡប់ទៅកាន់ទំព័រដើម

បន្ទាប់ពីយើងប្រើប្រាស់កម្មវិធីChromeអស់រយៈពេលយូរ យើនឹងឃើញមានPage ជាច្រើន ដែលយើងបានបើក។ ប្រសិនបើយើងចង់ត្រឡប់ទៅទំព័រដើម អោយបានលឿន។ យើងអាចប្រើប្រើវិធីសាស្រ្តមួយនេះ ដោយគ្រាន់តែ​ចុចលើសញ្ញាព្រួញខាងឆ្វេងអោយបានយូរ ពេលនោះវានឹងលោតបង្ហាញនូវpage ចាស់ៗដែលយើងបានបើកពីមុន រួចយើងធ្វើការជ្រើសរើសpageណាដែលយើងទាញយកត្រឡប់មកវិញ។

២. Search ដោយមិនចំាបាច់វាយអក្សរ

មុខងារទី ២ មានប្រយោជន៍ជាងមុន ដោយយើងមិនចាំបាច់វាយអក្សរម្តងមួយៗនោះទេ។ ផ្ទុយទៅវិញ យើងអាចប្រើប្រាស់សំលេងរបស់យើង សម្រាប់ធ្វើការSearchដោយផ្ទាល់តែម្តង។ ជាដំបូងយើង ចុចសញ្ញាលេខ “+” អោយយូរ ពេលនោះវាលោតជម្រើស៤ រួមមាន New search, Incognito search, Voice search ហើយនិង Scan QR code។  បន្ទាប់មកយើងជ្រើសយកមុខងារ Voice Search, រួចនិយាយអ្វីដែលយើងចង់ស្វែងរក។

៣. បន្ថែម ឬបន្ថយPage

មុខងារទី ៣ គឺនៅពេលអ្នកចុច និងសង្កត់ប៊ូតុងTap អោយជាប់។ បន្ទាប់មកវានឹងបង្ហាញនូវជម្រើស៣  រួមមានNew Tab, New Incognito Tab​ ហើយនឹង close tab។ យើងអាចជ្រើសរើសណា ជាតម្រូវការរបស់យើង ហើយការ​ធ្វើបែបនេះបង្កភាពងាយងាយស្រួល និងរហ័សក្នុងការប្រើប្រាស់ផងដែរ។‘

៤. ការបកប្រែភាសា

ដោយមុខងារទី៤ គឺជាមុខងារបកប្រែភាសានៅកម្មវិធីChrome ក្នុងករណីដែលយើងមិនចេះភាសាជាដើម។ យើងអាចចូលទៅកាន់ ចំណុចតូចៗចំនួន៣ (…) រួចស្វែងរកពាក្យថា Translate។​​ បន្ទាប់មកទៀត យើងត្រឡប់ទៅកាន់ទំព័រដើម , ចុចលើសញ្ញាបកប្រែ ដែលស្ថិតនៅឆ្វេង ផ្នែកខាងលើ។ តមកទៀត យើងអាចរើសយកភាសាណា ដែលយើងចង់អោយវាបកជាការស្រេច។

៥. ប្តូរជាទម្រង់Desktop site

មុខងារទី ៦ គឺយើងអាចផ្លាស់ប្តូរទម្រង់Website ពីMobile site ទៅDesktop  site  ដោយសារតែDesktop site មានលក្ខណៈលម្អិតជាង និងងាយមើលផងដែរ។ ដើម្បីអាចប្រើប្រាស់បាន យើងចុចលើចំណុចតូចៗចំនួន៣ (…) រួចស្វែងពាក្យថា Request Desktop Site។ ពេលនោះ វានឹងបង្ហាញជាទម្រង់Desktop តែម្តង។

៦. បង្កើតជាគេហទំព័រ QR code page

នៅលើទូរស័ព្ទដៃរបស់យើង យើងក៏អាចបំលែងគេហទំព័រណាមួយទៅជាកូដQR បានយ៉ាងងាយ និងរហ័សផងដែរ។ ដោយយើងត្រូវបើកទំព័រគេហទំព័រជាមុន រួចចុចប៊ូតុងដែលនៅជ្រុងខាងស្តាំ ផ្នែកខាងលើ ស្វែងរកពាក្យថា Create QR Code ដើម្បីអោយPage នោះបំលែងជាលេខកូដQR។  បន្ទាប់មក QR code page នឹងលេចចេញអោយយើងឃើញ ហើយយើងក៏អាចចុចចែករំលែក QR code pageទៅកាន់មិត្តភក្តិបានផងដែរ។

៧. ស្វែងរកKeyword & Zoom Text

​ចំពោះមុខងារទី ៨ គឹយើងមិនសូវជាប្រើប្រាស់ទេ ប៉ុន្តែមុខងារនេះក៏សំខាន់សម្រាប់ការប្រើប្រាស់ផងដែរ នោះគឺមុខងារ Find in page ដែលជាមុខងារប្រើប្រាស់សម្រាប់ស្វែងរកKeyword ​ដោយយើងគ្រាន់តែសរសេរឈ្មោះ នៅក្នុងsearch box ពេលនោះវានឹងបង្ហាញចេញនូវពាក្យដែលយើងចង់រក។ ម្យ៉ាងទៀត មុខងារ Zoom Text អាចប្រើប្រាស់ម្រាប់ផ្លាស់ប្តូទំហំតួអក្សអោយធំឬតូចតាមត្រូវការយើង។ ជាដំបូងយើងត្រូវចុចលើចំណុចតូចៗចំនួន ( …)  ហើយយើងនឹងឃើញមុខងារទំាំង២នេះស្ថិតនៅក្បែងគ្នាតែម្តង។

៨. ទិន្នន័យតែមួយ

ដូចយើងដឹងច្បាស់ហើយថា Chrome គឺជាកម្មវិធីរបស់ក្រុមហ៊ុនGoogle។ ដូចច្នេះ បើយើងបានlog in គណនីGoogle នៅក្នុងកម្មវិធីChrome ទំាំងនៅលើទូរស័ព្ទនិងកំុព្យូទ័រ, ពេលនោះរាល់ទិន្នន័យទាំងអស់ នឹងត្រូវបានរក្សា។ ហើយទិន្នន័យ និងគេហទំព័រ ដែលយើងបានsearch  វានឹងបង្ហាញនៅទំាំងលើកំុព្យូទ័រ និងទូរស័ព្ទដៃរបស់យើង ទោះបីជាយើងប្រើប្រាស់ឧបករណ៍មួយណាក៏ដោយ។ ប៉ុន្តែបើសិនជាយើងមិនចង់អោយមានការចែករំលែកបែបនះ យើងអាចចូលកាន់Profile, រួចចុចបិទមុខងារ Sync Your Chrome Data។ ការធ្វើបែបនេះ រាល់ទិន្នន័យទំាងអស់នឹងមិនត្រូវបានចែករំលែងរវាងទូរស័ព្ទ និងកំុព្យូទ័រទៀតទៀតទេ។

សង្ឃឹមថាគន្លឺះខ្លីៗដែលខ្ញុំបាទបានបង្ហាញខាងលើនេះអាចនឹងជាប្រយោជន៍ដល់អ្នកទំាំងអស់គ្នា ក្នុងប្រើប្រាស់កម្មវិធីChrome អោយកាន់តែមានប្រសិទ្ធ។ កំុភ្លេចប្រើប្រាស់ទំាំងអស់គ្នាណា!!

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …