Google Chrome បង្កើនល្បឿនជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មី
ការធ្វើបច្ចុប្បន្នភាពChrome នឹងបន្ថែមនូវសមត្ថភាពថ្មីដល់ប្រព័ន្ធប្រតិបត្តិការ Android, កម្មវិធីChrome ក៏នឹងទទួលនូវការបង្កើនល្បឿន៥ ភាគរយ។

Written by Heaur

03/15/2021

Google បានបន្តការងាររបស់ខ្លួន ដោយបានបន្តកែលម្អកម្មវិធីChrome អោយកាន់តែប្រសើរឡើង។ ខណៈដែលក្រុមការងាររChrome បានកត់សម្គាល់ឃើញថាកម្មវិធីរុករ(browser)របស់ខ្លួនបានរក្សាទុកទិន្ន័យបានរហូតដល់ ២២ ភាគរយនៅលើWindows ៨ភាគរយលើកម្មវិធីផ្សេងទៀតនិងរហូតដល់ ៣ ភាគរយលើ GPU ។ ការឆ្លើយតបរបស់កម្មវិធីរុករកកើនឡើង ៩ ភាគរយ។ ការកែលំអទាំងអស់នេះ បានមកដោយសារការបែងចែកការចងចាំកម្រិតខ្ពស់ (Google’s advanced memory) របស់ហ្គូហ្គល។

Google Chrome ឥឡូវទទួលបានលក្ខណៈឆ្លាតជាងមុន ដោយវាអាចប្រើប្រាស់memory អោយមានប្រសិទ្ធិភាព តាមរយៈការកត់សម្គាល់ផ្ទាំង tabs ណា ដែលមិនមានលក្ខណៈសកម្ម។ ដូច្នេះការប្រើប្រាស់memoryនឹងត្រូវបានកាត់បន្ថយ។ បន្ថែមលើប្រព័ន្ធប្រតិបត្តិការ Android និងWindows, ការប្រើប្រាស់ផ្ទៃខាងក្រោយ(background)នឹងថយចុះនៅក្នុង macOS ។

ការធ្វើបច្ចុប្បន្នភាពនេះ នឹងបន្ថែមនូវសមត្ថភាពថ្មីដល់ប្រព័ន្ធប្រតិបត្តិការ Android, កម្មវិធីChrome ក៏នឹងទទួលនូវការបង្កើនល្បឿន៥ ភាគរយ។ ដូច្នេះការផ្ទុកទំព័រនឹងលឿនជាងមុន ហើយនឹងប្រើប្រាស់ធនធានតិចផងដែរ។

មុខងារមួយទៀត ដែលភ្ជាប់មកជាមួយការអាប់ដេត Google Chrome 89 គឺផ្ទាំងត្រជាក់ – ស្ងួត(Freeze-Dried Tabs)។ ជាមួយនឹងលក្ខណៈពិសេសនេះត្រូវបានណែនាំសម្រាប់កំណែ Android, ការបើកកម្មវិធីដំបូងនឹងមានល្បឿនលឿនជាមុន។  ប្រសិនបើផ្ទាំងtab ដែលអ្នកកំពុងប្រើ មិនត្រូវការថាមពលដំណើរការច្រើនទេ ការបង្ហាញនឹងត្រូវបង្ហាញដល់អ្នកប្រើប្រាស់រហូតដល់ផ្ទាំងដើមត្រូវបានលេចឡើង។ ដូច្នេះ ទំព័រ(pages) នឹងបង្ហាញខ្លួនក្នុងលឿនជាងមុន។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …