Google បានទុកចោលនូវកម្មវិធីដែលដំណើរការនៅលើiOS របស់ខ្លួនអស់រយៈពេលជាយូរចាប់តាំងពីដើមខែធ្នូ ដោយនេះបានបង្កើតជាបញ្ហាជាច្រើន ខណៈដែលកម្មវិធីខ្លីបានអោយអ្នកប្រើប្រាស់ឃើញសារយ៉ាងខ្លីបង្ហាញថា “កម្មវិធីនេះមិនទាន់អាបដេត (out of date) នៅពេលដែលគេចុះឈ្មោះចូលគណនីហ្គូហ្គោលរបស់ពួកគេ។ យោងតាមរបាយការណ៍9to5Google, ទីបំផុតក្រុមហ៊ុន Google បានបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីiOS សំខាន់ៗរបស់ខ្លួនដោយធ្វើការកែប្រែទៅយូធ្យូប (YouTube)វិញ ខណៈពេលដែល Gmail និងកម្មវិធីផ្សេងទៀតអាចទទួលបានការធ្វើឱ្យប្រសើរឆាប់ៗនេះ។

យ៉ាងណាមិញ មានការលើកឡើងថាក្រុមហ៊ុនGoogle បានជំទាស់ទៅនឹងគោលការណ៍ឯកជនភាព (privacy nutrition labels)របស់កម្មវិធីក្រុមហ៊ុនApple ប៉ុន្តែក្រុមហ៊ុនGoogle ក៏មិនបានជំទាស់អ្វីទៀតឡើយ។ ក្រុមហ៊ុនបានសន្យាថានឹងបន្ថែមព័ត៌មានលម្អិតស្តីពីសិទ្ធិឯកជន នៅពេលខ្លួនបានធ្វើបច្ចុប្បន្នភាពកម្មវិធីiOS និងធ្វើបច្ចុប្បន្នភាពកម្មវិធីយូធ្យូបទាប(lower-profile YouTube apps)កាលពីដើមខែកុម្ភៈកន្លងមកនេះ។

ក្រុមហ៊ុនក៏ទទួលរងនូវសម្ពាធខ្លះៗ ដើម្បីអាចធ្វើបច្ចុប្បន្នភាពកម្មវិធីផ្សេងទៀតក្នុងពេលឆាប់ៗនេះ។ នៅពេលដែលGoogle ព្យាយាមធ្វើបច្ចុប្បន្នភាពនូវមុខងារ និងwebមួយចំនួនតាមរយៈផ្នែកខាងម៉ាស៊ីនមេ(server-side), កម្មវិធីដូចជា Chrome អាចងាយរងគ្រោះពីបញ្ហាសុវត្ថិភាព, វាក៏អាចជួបបញ្ហាបច្ចេកទេសនាពេលអនាគតផងដែរ។ ប៉ុន្តែប្រសិនបើការធ្វើបច្ចុប្បន្នភាពកម្មវិធីYouTube មានលក្ខណៈធំទូលាយ វាអាចផ្តល់ភាពប្រសើរដល់អ្នកប្រើប្រាស់iPhone និង iPad ដែលពឹងផ្អែកលើសេវាកម្ម Google ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube