ការរចនាថ្មីរបស់Google សម្រាប់កម្មវិធីsearch តាមទូរស័ព្ទនឹងផ្តល់ភាពងាយស្រួលជាងមុន
ហ្គូហ្គោលកំពុងរៀបចំរចនាឡើងវិញនៃការស្វែងរកតាមទូរស័ព្ទ ដែលអាចជួយអ្នកផ្តោតលើចម្លើយ(results)ជាក់ស្តែងជាជាងចម្លើយប្រហាក់ប្រហែល។

Written by Heaur

01/25/2021

អ្នកប្រហែលជាមានពេលងាយស្រួលក្នុងការស្វែងរកគេហទំព័រពីទូរស័ព្ទរបស់អ្នក។ ហ្គូហ្គោលកំពុងរៀបចំរចនាឡើងវិញនៃការស្វែងរកតាមទូរស័ព្ទ ដែលអាចជួយអ្នកផ្តោតលើចម្លើយ(results)ជាក់ស្តែងជាជាងចម្លើយប្រហាក់ប្រហែល។ ទំព័រលទ្ធផល(Results pages)ឥឡូវអាចដំណើរការបានល្អប្រសើរជាងមុន មានតួអក្សរធំៗ និងការប្រើប្រាស់ពណ៌កាន់តែច្រើន ដើម្បីបង្ហាញពីអ្វីដែលជាផ្នែកសំខាន់ដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនហ្គូហ្គោលបានលើកឡើងថា អ្នកប្រើប្រាស់អាចស្វែងរកឃើញនូវអ្វីដែលគេចង់រកបានលឿនជាងមុនតាមរយៈការរចនាឡើងវិញ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា អ្នកប្រើប្រាស់នឹងឃើញពី mobile searchក្នុងទូរស័ព្ទដែលក្រុមហ៊ុនបានកែលម្អថ្មីនៅថ្ងៃខាងមុខនេះ។

នេះមិនមែនជាការផ្លាស់ប្តូរទាំងយប់ទាំងថ្ងៃទេប៉ុន្តែវាអាចជារឿងដ៏ល្អសម្រាប់ការកែលម្អអោយកាន់តែប្រសើរ។ម្យ៉ាង Google ក៏ទទួលស្គាល់ថាការស្វែងរកតាមទូរស័ព្ទ(phone searches)គឺផ្តោតទៅលើល្បឿនលឿន – ក្រាហ្វិចគួរឱ្យស្រឡាញ់ ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់ប្រញាប់ត្រូវការប្រើប្រាស់បំផុត។ ក្នុងន័យនេះការរៀបចំឡើងវិញនឹងកាន់តែសំខាន់ ដោយកម្មវិធីក្រុមហ៊ុននឹងបង្ហាញតែផ្ទំាងណាដែលទាក់ទងនឹងការស្វែងរករបស់អ្នកប្រើប្រាស់ ហើយគេក៏អាចចំណាយពេលតិចក្នុងការមើលឬអានផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …